
វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Tony Duune បានទទួលមរណភាពនៅអាយុ៧៨ឆ្នាំ។
អតីតខែ្សការពារស្លាបស្ដាំរូបនេះ បានចូលរួមចំណែកក្នុងការជួយឲ្យក្លឹបយកឈ្នះពានរង្វាន់ Champions League កាលពីឆ្នាំ១៩៦៨ ដោយបានយកឈ្នះ Benfica ៤-១ នៅកីឡដ្ឋាន Wembley។
កីឡាករសញ្ជាតិអៀរឡង់នេះ បានចូលរួមជាមួយ United ក្នុងឆ្នាំ១៩៦០ នៅអាយុ១៨ឆ្នាំ បានលេងឲ្យក្លឹបចំនួន ៥៣៥ប្រកួត ដែលធើ្វឲ្យគេក្លាយជាកីឡាករទី៨ ដែលបង្ហាញខ្លួនច្រើនជាងគេឲ្យក្លឹប៕
ប្រភព៖ Manchester United