
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយត្រូវបានរំពឹងថានឹងចាកចេញពីទឹកដីParc des Princes របស់ PSGនៅរដូវក្តៅនេះក្រោយបរាជ័យក្នុងការបន្តកុងត្រាជាមួយក្លឹប។
យោងតាមមិត្តរួមក្រុមរបស់ Cavaniគឺ Ander Herrera បានបញ្ជាក់ប្រាប់ថា Cavani បានសួរខ្លួនជាច្រើនអំពីស្ថានភាពនៅប្រទេសអេស្ប៉ាញ ក៏ដូចជាលីគកំពូល La Liga ផងដែរ។ គាត់បានសួរទាក់ទងនឹងការលេងបាល់ ក្លឹប ទម្រង់លេង ក៏ដូចជាជីវិតរស់នៅធម្មតានៅប្រទេសអេស្ប៉ាញ។
នេះជាភុស្តតាងមួយបញ្ជាក់ថា Cavaniអាចនឹងទៅក្លឹបមួយរបស់ La Liga ដែលក្លឹបកំពុងសង្ស័យបំផុតនោះគឺ Atletico Madrid ដែលតែងតែចាប់អារម្មណ៏កីឡាករអ៊ុយរ៉ាហ្គាយរូបនេះ។