
ការប្រកួត La Liga នឹងត្រឡប់មកវិញហើយនាសប្តាហ៏នេះក្រោយបានផ្អាកតាំងពីមីនាមក ដោយសារវិបត្តិ Covid 19។ តែជាអកុសលកាលពីសប្តាហ៏មុន Messi តួឯករបស់ក្លឹប Barcelonaត្រូវបានរាយការណ៏ថាបានរងរបួសភ្លៅនៅពេលហ្វឹកហាត់ផងដែរ។
យ៉ាងណាមិញ កាលពីថ្ងៃចន្ទ័នេះ ក្លឹបបានបង្ហាញពីរូបថតនៃការហ្វឹកហាត់របស់ក្រុម ដែលយើងសង្កេតឃើញថា Messi បានចូលហ្វឹកហាត់ជាមួយក្រុមជាធម្មតាហើយ។ លើសពីនេះនៅពេលដែលគេសួរគ្រូបង្វឹក គ្រូបង្វឹកSatien បាននិយាយថា ស្ថានភាពរបស់ Messi ល្អណាស់ គាត់អាចចាប់ផ្តើមការប្រកួតបានធម្មតា។
គួរម្លឹកផងដែរថាកាលពីថ្ងៃសៅរ៍គេសង្កេតឃើញMessi បានហ្វឹកហាត់ដាច់ដោយឡែក ហើយចុងក្រោយក្លឹបបានប្រកាសថាMessi ទទួលរងរបួសភ្លៅតិចតួច។ តែពេលនេះគេជាវិញ និងអាចចូលេងធម្មតាបាននាការប្រកួតខាងមុខ។