
ពិធីការិនីពូកែវោហាសព្ទប្រចាំស្ថានីយទូរទស្សន៍ PNN កញ្ញា ម៉េង ជីមមី បានចាប់ផ្ដើមបង្កើតចំណងស្នេហារយៈពេលជាង ១ ឆ្នាំហើយជាមួយលោក ជីមមី ជាពិធីករប្រុសសង្ហាម្នាក់ នឹងជាអ្នកផលិតកម្មវិធីមួយរូបផងដែរ។
កាលម្សិលមិញនេះកញ្ញា ជីមមី និងគូស្នេហ៍បានបង្ហាញវីដេអូឆ្លើយចម្លើយរាល់សំនួរ ដែលអ្នកគាំទ្របានសួរនឹងចង់ដឹង ជាពិសេសកញ្ញាបានរៀបរាប់ពីសំនួរមួយដែលអ្នកគាំទ្របានសួរថា តើមានហេតុផលអ្វីខ្លះដែលកញ្ញា ជីមមី ជ្រើសរើសយកលោក ជីមមី ជាគូស្នេហ៍។
មិនបង្អង់យូរ កញ្ញា ជីមមី ក៏បានឆ្លើយថា ហេតុផលទាំងអស់នេះហើយ ដែលកញ្ញា ជីមមី ស្រលាញ់ជ្រើសរើសយកលោក ជីមមី ជាគូស្នេហ៍ដោយសារតែលោកជាសុភាពបុរសពិតប្រាកដ ជាអ្នកការពារ និងជាមនុស្សម្នាក់ដែលឈរនៅពីក្រោយនាង ចាំលើកទឹកចិត្តនាងរាល់ពេលដែលនាងគិតថាចង់ធ្វើអ្វីមួយ នឹងជាបុរសម្នាក់ដែលជួយជម្រុញនាងឲ្យទទួលបានភាពជោគជ័យរហូតមកដល់សព្វថ្ងៃនេះ៕