Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

De Jong និយាយថា Messi តែងតែផ្តល់ដំបូន្មានល្អៗពេលប្រកួតលើទីលាន

ខ្សែបម្រើសញ្ជាតិហូឡង់ Frenkie De Jong លើកឡើងថា Messi ជាកីឡាករដ៏ល្អបំផុតរបស់ប្រវត្តិសាស្រ្តក្លឹប និងប្រវត្តិសាស្រ្តបាល់ទាត់។ លើសពីនេះ នៅពេលប្រកួតម្តងៗ Messi តែងតែផ្តល់ជាតិចនិចតូចៗ ខ្លីៗតែមានប្រសិទ្ធភាពដល់រូបគេ។

គាត់និយាយថា៖ “ប្រសិនបើ Messi អោយដំបូន្មានដល់អ្នកអ្នកត្រូវតែស្តាប់ ព្រោះគាត់ជាកីឡាករល្អបំផុតរបស់ពិភពលោក។ ពេលខ្លះ គាត់អោយយើងលេងចុះក្រោមបន្តិច រឺលេងទៅកៀនបន្តិច វាហាក់ដូចជារឿងតូចតាចទេ តែវាពិតជាជួយអោយក្រុមលេងបានល្អមែន។”

គួររម្លឹកផងដែរថា De Jong ជាអតីតកីឡាកររបស់ក្លឹប Ajax តែត្រូវបាន Barcelona ទិញយកកាលពីរដូវកាលមុនក្រោយធ្វើបានល្អជាមួយ Ajax ទាំងក្នុងលីគនិងក្របខណ្ឌ័ UEFA។

from: https://tnaot.com/km/m/detail/article/9354386