
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala បានលើកឡើងនូវការសរសើរមួយដល់អតីតមិត្តរួមក្រុមរបស់ខ្លួនPaul Pogba ថាជាកីឡាករដ៏អស្ចារ្យម្នាក់ដែលមានទេពកោសល្យ គោរពវិន័យនិងចេះយល់ចិត្តមិត្តរួមក្រុមបានល្អ។
លើសពីនេះ Dybala បានលើកឡើងថា ក្រៅពីជាកីឡាករបាល់ទាត់ដ៏ល្អចំណាន គាត់ក៏ជាមនុស្សដ៏ល្អផងដែរ។ គាត់និយាយថា៖ “ខ្ញុំសរសើរគាត់ក្នុងនាមជាមនុស្សល្អ ខ្លាំងជាងក្នុងនាមជាកីឡាករបាល់ទាត់ទៅទៀត។ ខ្ញុំធ្លាប់មានពេលវេលាធ្វើរឿងអស្ចារ្យជាមួយគាត់ ហើយនិងសង្ឃឹមថានឹងអាចធ្វើរឿងនោះម្តងទៀតនាពេលអនាគត។”
គួររម្លឹកផងដែរថា Pogba និង Dybala ធ្លាប់លេងជាមួយគ្នានៅក្លឹប Juventus កាលពីឆ្នាំ ២០១៥-២០១៦ ដែលកាលនោះពួកគេជាមិត្តរួមក្រុមយល់ចិត្តគ្នាខ្លាំង មុនពេលPogba ចាកចេញទៅ Man Utd នៅឆ្នាំបន្ទាប់។