Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្វះស្វែងរកចំណីភ្លេចខ្លួន ជាប់ក្បាលក្នុងកង់រថយន្ត​ដកមិនរួច

សត្វកញ្ជ្រោងដ៏កម្សត់​មួយក្បាល​ត្រូវបានគេជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពី​ជាប់ក្បាល​នៅក្នុងកង់រថយន្ត ។ 

សត្វកញ្ជ្រោង​នេះ ​ទំនងជាដើររកចំណី នៅនច្បារ​ តាមផ្ទះមួយកន្លែង ស្ថិតនៅដងវិថី Addiscombe Court Road ទីក្រុង Croydon ភាគខាងត្បូង​ទីក្រុង​ឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។ វាប្រហែល​មុជក្បាលចូលក្នុងកង់​រថយន្ត​​ ដែលម្ចាស់រក្សាទុក​មួយកន្លែង​ក្នុងសួនច្បារនោះ​ដើម្បីតាមរកចំណី ហើយក៏មិនអាចដកក្បាលវិញចេញរួច នៅជាប់​ច្រង៉ក់ៗទីនោះតែម្តង ។ 

នៅពេលម្ចាស់ផ្ទះបានឃើញហេតុការណ៍ដូច្នោះ ក៏បានហៅក្រុមសង្គ្រោះសត្វព្រៃ RSPCA ឲ្យមកជួយ​​សត្វកញ្ជ្រោងដ៏គួរឲ្យអាណិតនោះ ។ 

មិនយូរប៉ុន្មាន ក្រុមជួយសង្គ្រោះ RSPCA បានកាត់បំបែក​ដែកកង់រថយន្ត សង្គ្រោះជីវិត​សត្វកញ្ជ្រោង​មួយក្បាល​នោះដោយសុវត្ថិភាព ។ សត្វកញ្ជ្រោងនេះ ត្រូវបានផ្តល់ជំណីអាហារ និងថ្នាំសង្កូវ បន្ទាប់មកក៏ព្រលែង​ឲ្យចូលព្រៃ​មានសេរីភាព​ឡើងវិញ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9354365