Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ បញ្ជាក់ថា​នឹងមិនរំសាយកម្លាំងប៉ូលិសឡើយ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ៩៩ភាគរយ នៃកម្លាំងប៉ូលិស​ គឺជាបុគ្គលដ៏អស្ចារ្យ​ ក្នុងនោះមានតែ​១ភាគរយប៉ុណ្ណោះដែលអាក្រក់។

ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី​៨ ខែមិថុនា បានប្រកាសថា នឹងមិនមានការសម្រេចណាមួយ ស្តីពីការរំសាយកម្លាំងប៉ូលិស ក្រោយការស្លាប់​បុរសជនជាតិស្បែកខ្មៅ​ George Floyd ​នោះឡើយ ។

មានប្រសាសន៍ទៅកាន់មន្ត្រីអនុវត្តច្បាប់ នៅសេតវិមាន​ ប្រធានាធិបតី ដូណាល់ ត្រាំ​ បានបញ្ជាក់ថា មាន​៩៩ភាគរយ ជាប៉ូលិសល្អ​ ហើយមានតែ១ភាគរយប៉ុណ្ណោះ​ធ្វើខុស ដូច្នេះមិនត្រូវ​រំសាយប៉ូលិសល្អនោះឡើយ។

ក្រោយការស្លាប់បុរសស្បែកខ្មៅ​​ បង្កឲ្យមានបាតុកម្មនៅទូទាំងអាមេរិក ​ប្រឆាំងការរើងអើងជាតិសាសន៍​ រយៈពេលជាង ២សប្តាហ៍កន្លងមក បណ្តាតំណាងរាស្ត្រ​មកពីគណបក្ស​ប្រជាធិបតេយ្យ  និងតំណាងរាស្ត្រជនជាតិស្បែកខ្មៅ បានស្នើសេចក្តីព្រាងច្បាប់ ប្រឆាំងនឹងការប្រើហិង្សា​ហួសហេតុ ពីកម្លាំងប៉ូលិស​ ក៏ដូចជា ការរើសអើងជាតិសាសន៍។

សេចក្តីព្រាងច្បាប់ខាងលើ អាចនឹងចោទប្រកាន់ទោសទៅលើកម្លាំងប៉ូលិស ដែលធ្វើខុសច្បាប់ ​និងបំពានសិទ្ធិមនុស្ស ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរិក​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9354321