Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់អះអាងព្រះធ្វើឱ្យនាងមានផ្ទៃពោះ

ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ដែលរស់នៅក្នុងខេត្ត Buriram បាននិយាយប្រាប់បុគ្គលិកមន្ទីរពេទ្យថាព្រះបានធ្វើឱ្យនាងមានផ្ទៃពោះ។

រូបតំណាង

ម្ដាយរបស់ក្មេងនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេល​បានដឹងដំណឹងនេះ ប៉ុន្តែបើតាមការស៊ើបអង្កេត​បានបង្ហាញថាឪពុកចុងរបស់ក្មេងស្រីនេះបានរំលោភនាងនៅក្នុងផ្ទះ។ ​ហើយចំណុចដែលសំខាន់គឺឪពុកចុងដដែលនេះ ​ក៏បាន​រំលោភបងស្រីរបស់ជនរងគ្រោះ​កាលពី​នាងមានអាយុ ១៥ឆ្នាំផងដែរ។ ក្មេងស្រីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពី​​គេបានកំណត់ថានាងមានផ្ទៃពោះ ២ខែ។ ​មន្ត្រីនៅក្នុងតំបន់បានដាក់ពាក្យបណ្តឹង​ទៅកាន់ប៉ូលិស​​។ ​ឪពុកចុងបាន​សារភាពថាខ្លួនពិតជាបានធ្វើទង្វើបែបនេះមែន ប៉ុន្តែលោកបានអះអាងថានៅពេលដែលចាប់រំលោភ​ក្មេងស្រី គឺលោកត្រូវខ្មោចចូលសណ្ឋិតនៅក្នុងខ្លួន។ ស្រ្តីជាម្តាយមិនបានដឹងថាប្តីរបស់នាងបានធ្វើទង្វើបែបនេះទៅកូនស្រីនោះទេ ហើយនាងបានដឹងរឿងនេះ​ក្រោយពេលដែលរឿងនេះត្រូវបានផ្សាយជាសាធារណៈ។

រូបតំណាង

ក្រោយពេលដឹងដំណឹងភ្លាមស្ត្រីជាម្តាយបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្តីរបស់នាងដែលត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីអាយុក្រោម ១៥ឆ្នាំ និងបានធ្វើអំពើអាសអាភាសលើកុមារក្រោមការមើលថែរបស់គាត់។ នៅពេលនេះបញ្ហាដែលរសើបខ្លាំងបំផុតនោះគឺការមានផ្ទៃពោះរបស់ក្មេងស្រីអាយុក្រោម១៥ឆ្នាំ។​ ក្រុមគ្រួសារជនរងគ្រោះ និងក្រុមគ្រូពេទ្យកំពុងធ្វើការសម្រេចចិត្តថាតើធ្វើបែបណាដើម្បីចៀសវាងក្មេងស្រីមានផលប៉ះពាល់។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ samuitime

from: https://tnaot.com/km/m/detail/article/9354295