Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ មិថុនា កម្តៅនឹងឡើងដល់៣៧អង្សា

ភ្នំពេញ៖ តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយម បានសង្កេតឃើញថា កម្ពុជាកំពុងទទួលខ្យល់មូសុងនិរតីកម្រិតបង្គួរ។

តែដល់ថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា និងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ ពីភាគខាងត្បូងប្រទេសឡាវ ស្ថានភាពបែបនេះធ្វើឲ្យសីតុណ្ហភាពអតិបរមា កើនដល់៣៧អង្សា នៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ឬពីមធ្យមទៅច្រើន។នៅបណ្តាខេត្តតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពឡើងខ្ពស់បំផុតត្រឹម ៣៦អស្សា នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ រីឯបណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពខ្ពស់បំផុត ៣៥អង្សា នឹងអាចមានភ្លៀងតិចទៅបង្គួរ ក្នុងនោះមានផ្នែកខ្លះ នឹងអាចមានភ្លៀងធ្លាក់ច្រើន។

អាស្រ័យស្ថានភាពធាតុអាកាសដូចជម្រាបជូននេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ ឲ្យបងប្អូននៅតាមបណ្តាទីតាំងទាំងអស់ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានជាយថាហេតុ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9354260