
កាលពីថៃ្ងទី១៦ ខែមេសា ឆ្នាំ២០១៧ Ander Herrera បានបង្កើតនូវទម្រង់លេងមួយ ដែលអាចចាត់ទុកបានថា ជាទម្រង់លេងដ៏ល្អរបស់គេឲ្យក្រុមបិសាចក្រហម Manchester United។
Herrera បានស៊ុតបញ្ជូន១គ្រាប់ និងស៊ុតបញ្ចូលទី១គ្រាប់ ជួយ Man Utd បំបាក់ Chelsea ២-០ ក្នុងកីឡដ្ឋាន Old Trafford ប៉ុន្ដែអ្វីដែលធើ្វឲ្យអ្នកគាំទ្រកោតសរសើរទៅលើរូបគេគឺការតាមបិទ Eden Hazard។
Herrera និយាយប្រាប់ The Athletic៖ «Jose និងខ្ញុំដឹងហើយថា Hazard ជាកីឡាករល្អជាងគេក្នុង Premier League នាពេលនោះ ដូច្នេះបើយើងចង់ឈ្នះការប្រកួត យើងត្រូវធើ្វឲ្យគេមិនអាចប៉ះបាល់បាន ឬប៉ះតិចតួចតាមដែលអាចធើ្វទៅបាន»។
«ហើយនោះជាអ្វីដែលពួកយើងព្រមព្រៀង។ ខ្ញុំនិយាយទៅកាន់ Jose «ខ្ញុំត្រៀមខ្លួនហើយ បើអ្នកចង់ឲ្យខ្ញុំតាមបិទគេ (Hazard) តាមគ្រប់ទីកន្លែង។ បើគេទៅបន្ទប់ទឹក ខ្ញុំក៏ទៅតាមដែរ ព្រោះខ្ញុំចង់ឈ្នះការប្រកួត»។
«វាជាអ្វីដែលសំខាន់ ព្រោះក្រុមខ្ញុំឈ្នះ ហើយខ្ញុំអាចគេងយ៉ាងរីករាយ។ វាមិនជាបញ្ហាអ្វីទេ បើអ្នកគោរពច្បាប់ការប្រកួត និងមិនធើ្វអ្វីឲ្យខុសនឹងច្បាប់»៕
ប្រភព៖ Sportbibble