
កញ្ញា Seulgi សមាជិកក្រុម Red Velvet ទាក់ទាញអ្នកនិយមលេងអ៊ីនធើណិតជាមួយនឹងគំនូរកុមារភាពដ៏គួរឱ្យស្រឡាញ់ ដែលបង្ហាញពីក្តីសុបិន្តរបស់កញ្ញានៅពេលធំឡើង ។
កាលពីថ្ងៃទី០៧ ខែមិថុនា តារាចម្រៀងរូបនេះបានបង្ហោះរូបភាពគួរឱ្យស្រឡាញ់នៅលើបណ្តាញសង្គម Instagram ផ្លូវការរបស់កញ្ញាជាមួយនឹងចំណងជើងដែលសរសេរថា “Seulgi កាលពីអាយុ ១១ឆ្នាំ” ។
រូបភាពនោះបានបង្ហាញថា Seulgi មានក្តិសុបិន្តចង់ក្លាយជាតារាចម្រៀងម្នាក់ ហើយក្តីសុបិន្តរបស់កញ្ញាក៏ក្លាយជាពិត។ គួរបញ្ជាក់ដែរថា Seulgi បានចាប់ផ្តើមចូលបណ្តុះបណ្តាលខាងវិស័យសិល្បៈក្នុងផលិតកម្ម SM ជាលើកដំបូងក្នុងឆ្នាំ២០១៤ ហើយឥឡូវនេះ Seulgi ក៏បានក្លាយជាតារាចម្រៀងដ៏ល្បីម្នាក់ផងដែរក្នុងប្រទេសកូរ៉េ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop