
ក្រុមបិសាចក្រហម Manchester United នឹងអនុញ្ញាត្ដឲ្យ Daniel James ទៅលេងនៅក្លឹបដ៏ទៃក្នុងលក្ខខណ្ឌខ្ចីជើង ប្រសិនជាក្លឹបទិញបាន Jadon Sancho បាននៅរដូវកាលក្រោយ, នេះបើតាមសារព័ត៌មាន Manchester Evening News បានចុះផ្សាយ។
Sancho បានជាប់ពាល់ព័ន្ធទៅនឹងការផ្ទេរមកកាន់ Man Utd តាំងពីដើមរដូវកាលមកម្ល៉េះ ស្របពេលដែលរូបគេពេលនេះ កំពុងមានទម្រង់លេងយ៉ាងល្អឲ្យ Borussia Dortmund ដោយអាចស៊ុត និងបញ្ជូនសរុបជាង៣០គ្រាប់ហើយក្នុងរដូវកាលនេះ។
ដោយឡែក James ដែលជាកីឡាករល្បឿនលឿនជាងគេរបស់ Man Utd អាចនឹងត្រូវក្លឹបពិចារណាផ្ដល់កុងត្រាថ្មី បើទោះបីជារូបគេចំណាយពេលត្រឹម១រដូវកាលជាមួយក្រុមក៏ដោយ ហើយក្លឹបអាចនឹងឲ្យអតីតយុវជនរបស់ Swansea នេះ ទៅលេងនៅក្លឹបដ៏ទៃក្នុងលក្ខខណ្ឌខ្ចីជើង ប្រសិនក្លឹបទិញបាន Sancho មែននៅរដូវកាលក្រោយ៕
ប្រភព៖ Manchester Evening News