Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្លើងឆេះនៅរោងចក្រចម្រាញ់ប្រេង​​ប៉ាគីស្ថាន​ ស្លាប់និងរបួសច្រើននាក់

សារព័ត៌មាន 24newshd.tv បានផ្សាយ នៅថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០២០ថា មានមនុស្ស​យ៉ាងតិច​៥នាក់បានស្លាប់ និង​៥នាក់ផ្សេងទៀត​​រងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍​ភ្លើងឆេះរោងចក្រចម្រាញ់ប្រេង ស្ថិតនៅទីក្រុង Faisalabad ប្រទេសប៉ាគីស្ថាន ។ 

ប្រភពបានបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះរោងចក្រនេះ បាន​កើតឡើង​ កាលពីយប់ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០២០ ។ 

មន្ត្រីនៅក្នុងតំបន់​ បានបញ្ជាក់ប្រាប់ថា មូលហេតុ​នៃអគ្គិភ័យនេះ ​មិនទាន់ដឹង​នោះទេ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។ រោងចក្រចម្រាញ់ប្រេងដែលត្រូវភ្លើងឆេះ ស្លាប់​កម្មករ​៥នាក់ និង​៥នាក់ទៀត​រងរបួសនោះ ស្ថិតនៅ​តាមដងផ្លូវ Jhang ។ 

ក្រុមពន្លត់អគ្គិភ័យ​បានឆ្ពោះទៅកាន់ទីតាំងកើតហេតុ​ ធ្វើប្រតិបត្តិការសង្គ្រោះ និងពន្លត់ភ្លើង ។ 

អ្នករងរបួស​ត្រូវបញ្ជូនទៅកាន់​មន្ទីរពេទ្យស៊ីវិល នៅទីក្រុង Faisalabad ។ ស្ថានភាពរបួស​របស់ពួកគេ​ មានសភាពធ្ងន់ធ្ងរ ។

រោងចក្រចម្រាញ់ប្រេងមួយនេះ​ ស្ថិតនៅភាគខាងកើតប្រទេសប៉ាគីស្ថាន មានផ្ទុកប្រេងប្រមាណ ១០០,០០០ លីត្រ នៅពេលដែលអគ្គិភ័យបានឆាបឆេះ ។ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨ គ្រឿង ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9354118