Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីហ្វីលីពីន៖ បើមិនទាន់មានថ្នាំព្យាបាលកូវីដ​១៩​ សាលារៀនមិនបើកឡើយ

​ដើម្បីសុវត្ថិភាព​ដល់សិស្សទូទាំងប្រទេស ប្រធានាធិបតីហ្វីលីពីន បានសម្រេច មិនបើកទ្វារសាលារៀន នៅពេលនេះឡើយ ដោយសារខ្លាចឆ្លងរាលដាលដល់សិស្ស។ រដ្ឋាភិបាលបានសម្រេចពន្យារពេល រហូត​ដល់មានថ្នាំព្យាបាល ប្រឆាំងកូវីដ​១៩ ​ទើបអាចបើកសាលាឲ្យសិស្សចូលរៀនវិញ។

កាលពីនៅរសៀល ថ្ងៃទី​៨ ខែមិថុនា មន្ត្រីហ្វីលីពីន​ បានប្រកាសថា សិស្សរាប់លាននាក់ នៅក្នុងប្រទេសនេះ​ មិនទាន់អនុញ្ញាតឲ្យចូលរៀនវិញនៅឡើយ ​គឺរហូតដល់មានវ៉ាក់សាំងការពារ និងថ្នាំព្យាបាលកូវីដ​-១៩ ។ ការសម្រេចចិត្តបែបនេះ គឺក្នុងគោលដៅទប់ស្កាត់កូវីដ-១៩ ឱ្យមានប្រសិទ្ធភាព ខណៈថ្នាំព្យាបាលមិនទាន់មាននៅឡើយ។

នៅក្នុងសេចក្តីប្រកាស ក្រួសងអប់រំហ្វីលីពីន លោក Leonor Briones បានបញ្ជាក់យ៉ាងច្បាស់ថា «យើងនឹងគោរពទៅតាមការណែនាំរបស់ប្រធានាធិបតី ពន្យារពេលឲ្យសិស្សចូលរៀនវិញ រហូតដល់មាន​ថ្នាំព្យាបាលកូវីដ​-១៩ »។

បើគិតមកទល់ពេលនេះ ហ្វីលីពីនមានករណីឆ្លងកូវីដ​-១៩ ​កើនឡើងដល់ទៅ ២២.៤៧៤នាក់ និងស្លាប់​១.០១១នាក់​។ ​ជាមួយគ្នានេះ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ហ្វីលីពីន​មានករណីឆ្លងថ្មី​ចំនួន៥៧៩នាក់ ។

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន ​លោក Rodrigo Duterte បានលើកឡើងថា លោកមិនចង់ឲ្យសិស្សចូលរៀនវិញ ក្នុងពេលមិនទាន់មានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​នោះឡើយ ព្រោះវាអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។ លោកបន្តទៀតថា ការចូលរៀនអាចប្រឈមនឹងហានិភ័យ នៃការឆ្លងខ្ពស់​ ដោយសារសិស្សអង្គុយក្បែរគ្នា​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9353797