Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្លាប់តែលឺឈីកាកូ តែមិនដឹងនៅឯណា?

ធ្លាប់មើលរឿងហូលីវូដហើយលឺគេនិយាយពី ឈីកាកូ ហ្នឹងអត់? ទីក្រុងដែលគេល្បីថាជាទីក្រុងកាប់ចាក់បាញ់បោះសាហាវ នៅអាមេរិក តោះចឹងទៅស្គាល់ឈីកាកូទាំងអស់គ្នា!

ទីក្រុងឈីកាកូ គឺជាទីក្រុងធំទីបីរបស់អាមេរិកបន្ទាប់ពីញ៉ូវយ៉ក និងឡស់អែនជឺលេស ដែលមានរហ័សនាមថា The Windy City រឺក៏ជាភាសាខ្មែរយេីងប្រែថា ទីក្រុងដែលមានខ្យល់ធ្លាក់ខ្លាំងនេះឯង។ ឈីកាកូស្ថិតនៅក្នុងរដ្ឋ អុីលីណយ (Illinois) របស់សហរដ្ឋអាមេរិក ដែលមនុស្សភាគច្រេីនរួមទាំងខ្មែរយេីងផងដែរ មិនសូវស្គាល់ព្រោះគិតថាឈីកាកូជារដ្ឋមួយក្នុងចំណោមរដ្ឋទាំង 50 ឯទៀត ។

អ្នកទាំងអស់គ្នាត្រូវទៅឃេីញដោយខានមិនបានគឺ Cloud Gate រឺ The Bean ដែលខ្មែរយេីងចំណាំហៅ គ្រាប់សណ្តែកហ្នឹងឯង។ គ្រាប់សណ្តែកនេះស្ថិតទៅក្នុងបរិវេណ Millenium Park។ បេីសួរថាមានអីពិសេស និយាយតាមត្រង់គឺថា វាគ្រាន់តែជា រូបចម្លាក់សិល្បៈមួយរបស់អ្នកសិល្បៈជនជាតិអង់គ្លេសដេីមកំណេីតឥណ្ឌា ដែលគាត់បានគំនិតបំផុសនេះឡេីងពីសារធាតុប៉ារ៉តរាវ ហេីយផ្ទៃវាជាចំណាំងផ្លាតដែលធ្វេីអោយយេីង មេីលឃេីញស្កាយឡាញរបស់ឈីកាកូ។ 

ស្កាយឡាយរបស់ទីក្រុងឈីកាកូមេីលពីបឹងមីឈីកែន (Lake Michigan) 

អ្នកដែលមកឈីកាកូហេីយមិនបានឡេីង ប៉មវីលលីស (Willis Tower) ចាត់ទុកដូចមិនបានទៅដល់ឈីកាកូចឹង។ អាគារនេះមានឈ្មោះដេីមដែលគេស្គាល់ថាជា Sears Tower វាធ្លាប់ជាអាគារខ្ពស់ជាងគេលេីលោកអស់ប្រហែល25ឆ្នាំ ហេីយឥឡូវធ្លាក់មកនៅត្រឹមលេខពីរនៅអាមេរិក។

Chinatown និង Downtown ក្រុង​ឈីកាកូ

នៅឈីកាកូ មានវ៉ដធេីតាក់សុី (Water taxi) ដេីម្បីជិះមេីលទេសភាពទីក្រុងផងដែរ ព្រោះទីក្រុងព័ទ្ធជុំវិញដោយស្ទឹងដែលមានទឹកថ្លាឈ្វេង។ 

នេះជាទេសភាពពេលរាត្រីរបស់ទីក្រុងឈីកាកូ ដែលមានភ្លេីងភ្លឺពេញមេឃ ដាច់កន្ទុយភ្នែក។ 

ដេីម្បីទទួលបានប្លុកដំណេីរកំសាន្តជាភាសាខ្មែរ

Like ផេកហ្វេសបុក៖ I lost around – អ្នកដំណើរក្រៅម៉ោង 

Follow IG: Ilostaround_

from: https://tnaot.com/km/m/detail/article/9353593