Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រ្តីជនជាតិអ៊ុយក្រែនម្នាក់បានស្លាប់នៅលើកោះសាមុយ

សាកសពស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ត្រូវបានរកឃើញកាលពីម្សិលមិញនៅលើកោះសាមុយ បន្ទាប់ពីបានបាត់ខ្លួនរយៈពេលជិតពីរសប្តាហ៍​។

​យោងតាមការលើកឡើងរបស់លោក Supoj Khaokwan បានឱ្យដឹងថា ប៉ូលិស​នៅតំបន់ Bo Put បានបើកការស៊ើបអង្កេត​លើការស្លាប់របស់ស្ត្រីជនជាតិអ៊ុយក្រែន អាយុ ៣២ឆ្នាំ ដែលត្រូវបានគេរកឃើញនៅតំបន់ព្រៃឈើ​ Soi Pracharat Pattana ​​។ ​ការបាត់ខ្លួននេះត្រូវបានរាយការណ៍ដោយប្តីរបស់នាងដែលជាជនជាតិ​អ៊ុយក្រែនដូចគ្នាកាលពីជិតពីរសប្តាហ៍មុន។ ស្ត្រីរូបនេះបានមកប្រទេសថៃនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩ និងបានរស់នៅលើកោះជាមួយប្តីនិងកូន។ សាកសពរបស់​ជនរងគ្រោះត្រូវបានរកឃើញដំបូងដោយលោក Uten Wiangnon ជាបុគ្គលិកនៅសណ្ឋាគារមួយនៅតំបន់នោះ។ លោក Uten បានប្រាប់ប៉ូលិសថា គាត់​បានធំក្លិនអ្វីម្យ៉ាងខណៈពេលដែលកំពុងរកផ្សិត។ ​បន្ទាប់មកគាត់បានហៅប្រពន្ធរបស់គាត់និងមេ​​ឃុំទៅកន្លែងកើតហេតុមុនពេលរកឃើញសាកសព។

រូបតំណាង

ក្រុមអ្នកស៊ើបអង្កេតមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់​និងមិនបានចាត់ទុកថាវាជារឿងឃាតកម្មនោះទេ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Samuitime

from: https://tnaot.com/km/m/detail/article/9351683