កាលពីថ្ងៃចន្ទរដ្ឋាភិបាលថៃបានរាយការណ៍ថា មានករណីថ្មីនៃមេរោគកូវីដ-១៩ចំនួន ៧នាក់បន្ថែមទៀត និងគ្មានអ្នកស្លាប់ថ្មី ទេដែលធ្វើឱ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនដល់ ៣១១៩ នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។
អ្នកជំងឺថ្មីទាំង៧នាក់នោះ សុទ្ធតែជាអ្នកត្រូវបានដាក់ឱ្យនៅមជ្ឈមណ្ឌលដាច់ដោយឡែករបស់រដ្ឋ ហើយនេះមានន័យថាប្រទេសថៃមិនមានអ្នកឆ្លងជំងឺនៅក្នុងស្រុកចំនួន ២សប្តាហ៍ជាប់គ្នាហើយ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩បានមានប្រសាសន៍ថា រយៈពេល២សប្តាហ៍មកនេះ មានអ្នកមកពីបរទេសចំនួន៧៧នាក់ហើយដែលបានឆ្លងជំងឺ។
រូបតំណាង
បច្ចុប្បន្ននេះ ថៃមានអ្នកជំងឺចំនួន ២៩៧៣នាក់ហើយដែលបានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post