ផលិតកម្ម Brand New Music បានបញ្ជាក់ថា លោក Youngmin ប្រធានក្រុមតារាចម្រៀង AB6IX បានចាកចេញពីក្រុមភ្លាមៗ ។
ព័ត៌មានមួយត្រូវបានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ មានតំណាងមកពីផលិតកម្មបានប្រាប់ឱ្យដឹងថា បន្ទាប់ពីការពិភាក្សាដោយយកចិត្តទុកដាក់ លោក Youngmin បានសម្រេចចិត្តចាកចេញពីក្រុមនេះ ហើយនឹងមិនបង្កអន្តរាយដល់សមាជិកផ្សេងទៀតនោះទេ ហើយម្ចាស់ផលិតកម្មក៏បានសុំទោសភ្លាមៗទៅកាន់អ្នកគាំទ្ររបស់ក្រុមពួកគេផងដែរ ។
ដូចដែលបានប្រកាសកាលពីមុន ក្រុម AB6IX នឹងនៅតែបន្តជាមួយសមាជិក ៤នាក់ ហើយផលិតកម្ម Brand New Music បានទទូចថា ពួកគេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបន្តគាំទ្រដល់ក្រុមមួយនេះ ។ ទន្ទឹមនឹងនេះដែរ ក្រុម AB6IX នៅតែធ្វើការត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មីរបស់ពួកគេដដែល នៅថ្ងៃទី២៩ ខែមិថុនា ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ alllkpop