ក្រុមតារាចម្រៀង TWICE បានបំបែកឯតទគ្គកម្មផ្ទាល់ខ្លួនលើតារាង Gaon Retail Album Chart ជាមួយនឹងការលក់ក្នុងសប្តាហ៍ដំបូងរបស់ពួកគេ នៃអាល់ប៊ុមបទច្រៀងចុងក្រោយ “More & More” ដែលទទួលបានការលក់ដាច់កើនឡើងរហូតដល់ ៥ដង ។
អាល់ប៊ុមបទចម្រៀង “Feel Special” ដែលបានចេញកាលពីមុន លក់បានត្រឹមចំនួន ៣៧ ៧៦៨បន្ទះ នៅលើតារាង Gaon Retail Album Chart នេះតែប៉ុណ្ណោះ បើធៀបនឹងអាល់ប៊ុមបទចម្រៀងថ្មី “More & More” លក់ដាច់រហូតទៅដល់ ១៧៤ ៥៤៥បន្ទះ ។
អាល់ប៊ុមបទចម្រៀងនេះ ក៏បានលក់ចេញចំនួន ៣២៥ ៦១២បន្ទះ នៅលើតារាង Hanteo របស់ប្រទេសជប៉ុន ផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop