Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Pjanic បដិសេធ​មិន​ទៅ Chelsea និង PSG ឡើយ តែ​ចង់​ទៅ​ក្លឹប​មួយ​នៅ​អេស្ប៉ាញ

ខ្សែ​បម្រើ​ Miralem Pjanic បាន​កំណត់​ចង់​ផ្លាស់​ទៅ​ក្លឹប Barcelona ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​បាន​បដិសេធ​សំណើ​របស់ Chelsea និង Paris Saint-Germain។ កីឡាករ​សញ្ជាតិ​បូស្នី​​មាន​ចិត្ត​ចង់​ចាកចេញ​ពី​ក្លឹប Juvenus ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​​បើក និង​ចង់​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Nou Camp។ តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន​អេស្ប៉ាញ Marca កន្លង​ទៅ​នេះ Pjanic បាន​បដិសេធ​ចំពោះ​ការ​ចង់​បាន​ពី​ក្លឹប Chelsea និង​ PSG។

Barcelona និង Juventus រាំងស្ទះ​​លើ​ការ​និយាយ​ថ្លៃ​គ្នា ខណៈ​​សេះបង្កង់​​ចង់​ប្រើ​វិធី​ប្ដូរ​គ្នា​ជាមួយ​កីឡាករ​ប្រេស៊ីល Arthur Melo។ ប៉ុន្តែ​ Juventus ពេល​នេះ​ពិត​ជា​ពិបាក​រក្សា​ទុក Pjanic ណាស់ ព្រោះ​សាមី​ខ្លួន​ចង់​​ផ្ទេរ​ចេញ​ទៅ​ហើយ។ Juventus បាន​កំណត់​តម្លៃ​ខ្លួន​របស់ Pjanic ៤០​លាន​ផោន ដែល​សល់​កុងត្រា​ដល់​ឆ្នាំ​២០២៣​ឯណោះ។ កីឡាករ​វ័យ​៣០​ឆ្នាំ​​តែង​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​នៅ​កីឡដ្ឋាន Allianz Stadium ចាប់​តាំង​​ផ្ទេរ​ពី​ Roma កាល​ពី​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​ខ្លួន​២៨,៨​លាន​​ផោន៕

from: https://tnaot.com/km/m/detail/article/9350195