Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សែនអាណិត ទូច ស៊ុននិច ទម្លាយការពិត ក្រោយរងការបាញ់ប្រហារកាលពីឆ្នាំ២០០៣

អតីតតារាចម្រៀងស្រីដ៏ល្បីឈ្មោះដែល មានទឹកដមសំនៀងពីរោះរណ្តំកញ្ញា ទូច ស៊ុននិច ក្រោយរងការបាញ់ប្រហារពីឃាតករដៃឆៅ ធ្វើឲ្យនាងបាត់មុខពីសិល្បៈរហូតមកទល់នឹងបច្ចុប្បន្ននេះ។

កាលពី អំឡុងឆ្នាំ ២០០៣ កញ្ញា ទូច ស៊ុននិច ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ នៅក្បែផ្សារដើមគកណ្ដាលក្រុងភ្នំពេញ ដែលក្នុងនោះអ្នកម្ដាយជាទីស្រលាញ់នាង ក៏ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការនោះ។ ជាក់ស្តែងថ្មីនេះដោយក្តីស្រលាញ់នឹករឮកពីអ្នកគាំទ្រដែលតែងតែសួរសុខទុក្ខនាង ហើយតារាស្រីសំឡេងក្រអួនក្រអៅរូបនេះបានបង្ហោះវីដេអូមួយ ចេញជាសំឡេងនិយាយបកស្រាយពីរឿងរ៉ាវផ្ទាល់ខ្លួនកាលពីជាង ១០ឆ្នាំមុន ឲ្យមហាជនអស់មន្ទិលសង្ស័យកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣។

ទាក់ទងសុខភាព ទូច ស៊ុននិច ពេលនេះគឺល្អធម្មតា ប៉ុន្តែដៃជើងនាងនៅមិនទាន់អាចកម្រើកបាននៅឡើយទេ ក្នុងនោះដែរ ឯទម្ងន់ត្រឹមតែ ៤០ជាងគីឡូប៉ុណ្ណោះ ហើយនាងក៏មិនដែលឡើងទម្ងន់ដល់ជាង ៨០គីឡូ ដូចពាក្យចចាមអារ៉ាមនិយាយដែរ៕

from: https://tnaot.com/km/m/detail/article/9350179