Conor McGregor បានប្រកាសចូលនិវត្តន៍ពីការប្រកួត ព្រោះចាប់ផ្ដើមធុញនឹងការប្រកួត ហើយការប្រជែងគ្នានៅសង្វៀន UFC បច្ចុប្បន្នលែងធ្វើឲ្យគេភ្ញាក់ផ្អើលទៀតហើយ។ បុរសសញ្ជាតិអៀរឡង់វ័យ៣១ឆ្នាំបានបញ្ចេញសំណេរលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយនិយាយថា គេឈប់ប្រកួតទៀតហើយ។ McGregor ត្រូវបានគេរំពឹងទុកអាចនឹងប្រកួតម្ដងទៀតនៅចុងឆ្នាំនេះជាមួយ Anderson Silva, Jorge Masvidal ឬប្រកួតសងសឹកជាមួយ Khabib Nurmagomedov។
ប៉ុន្តែកីឡាករដែលមានរហស្សនាមថា “The Notorious” ថា ក្ដីរំភើបរបស់ខ្លួនជាមួយកីឡាករនេះមានរលាយអស់ទៅហើយ ទើបប្រកាសចូលនិវត្តន៍។ និយាយប្រាប់សារព័ត៌មាន Conor លើកឡើងថា ការប្រលែងធ្វើឲ្យគេរំភើបហើយ ព្រោះការរងចាំគ្មានអ្វីកើតឡើងផង។ គេត្រូវបានផ្គូផ្គងជាមួយដៃគូជាច្រើន ប៉ុន្តែគ្រប់យ៉ាងមិនកើតឡើងតាមពេលវេលា។ “ខ្ញុំធុញទ្រាន់នឹងការប្រកួតហើយ។ ខ្ញុំនៅទីនេះរងចាំមើលការប្រកួតកើតឡើង។ ខ្ញុំលែងមានក្ដីរំភើបចំពោះការប្រកួតហើយ។ ពួកគេឲ្យខ្ញុំធ្វើគីឡូឡើងចុះ ហើយផ្ដល់ការប្រកួតដ៏ឆ្កួតសម្រាប់ខ្ញុំ។ ខ្ញុំពិតជាធុញខ្លាំងណាស់”។ សម្ដីរបស់ McGregor៕