Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Rodtang សំងំហ្វឹកហាត់គុនចម្រុះដើម្បីប្រជែងយកខ្សែក្រវ៉ាត់លំដាប់ពិភពលោក

Rodtang Jitmuangnon ឬ រហស្សនាម «មនុស្សដែក» ដែលជាម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កំពុងតែសំងំហ្វឹកហាត់ដើម្បីស្វែងរកខ្សែក្រវាត់ថ្មីក្នុងក្បាច់គុនថ្មីផ្សេងទៀតខុសពីមួយថៃ និង ឃីកបុកសីង គឺគុនចម្រុះ។ តារាមួយថៃមកពីបាងកកបានបង្ហាញចំណាប់អារម្មណ៍ដណ្ដើមខ្សែក្រវាត់ឃីកបុកសីង ពី Ilias “Tweety” Ennahachi នាពេលឆាប់ៗពេលសង្វៀនដំណើរការវិញ ប៉ុន្តែរូបគេក៏ចង់ក្លាយជាកីឡាករគុនចម្រុះកំពូលម្នាក់ទៅថ្ងៃមុខដែរ។ ការធ្វើបែបនេះដូចអ្វីដែលសង្សាររបស់ខ្លួន Stamp Fairtex បានធ្វើកន្លងមកអីចឹងពោលខ្លាំងទាំងមួយថៃ ឃីកបុកសីង និង គុនចម្រុះ។ “The Iron Man”ឬ មនុស្សដែកចង់ក្លាយជាជើងខ្លាំងនៅគុនចម្រុះមួយទៀតមិនឲ្យចាញ់ Stamp នោះឡើយ។

“The Iron Man” បានថ្លែងថា ៖«ខ្ញុំឈ្នះខ្សែក្រវាត់ ONE Flyweight Muay Thai World Championship រួចហើយ ដូច្នេះគោលដៅបន្ទាប់គឺយកខ្សែក្រវាត់ឃីកបុកសីង ពី [Ennahachi]។ ខ្ញុំធ្លាប់ប្រកួតឃីកបុកសីងរួចមកហើយ។ ហើយបន្ទាប់ពីការប្រកួតនេះ ខ្ញុំនឹងដូរទៅប្រកួតគុនចម្រុះវិញម្ដង»។ ម្ចាស់ខ្សែក្រវាត់មួយថៃខាងលើសង្កត់ធ្ងន់ថា ៖«ខ្ញុំមានក្បាច់គោលរួចទៅហើយ ដូច្នេះខ្ញុំគ្រាន់តែបន្ថែមក្បាច់ប្រកួតគ្នានៅឡើងក្ដាររេញរាបស្មើប៉ុណ្ណោះ។ ខ្ញុំជាកីឡាករប្រដាល់យូរហើយ ដូច្នេះវាមិនបញ្ហាទេសម្រាប់ខ្ញុំ។ ជាមួយគ្នានេះ ខ្ញុំក៏ចង់បង្ហាញឲ្យគេឃើញថា ខ្ញុំអាចទៅដល់កម្រិតណា និងធ្វើបានល្អកម្រិតណា»។

Rodtang បានហ្វឹកហាត់ជឺជិតស៊ូ ស្ងាត់ៗ កាលសប្ដាហ៍មុនរហូតដល់ពេលនេះ។ Rodtang ហ្វឹកហាត់នៅក្លិប Fairtex Training Center នាក្រុងផាត់តាយ៉ាប្រទេសថៃ ដើម្បីពង្រឹងក្បាច់គុនប្រកួតលើក្ដាររេញរបស់គេ។ Fairtex Training Center គឺក្លិបដែលបណ្ដុះបណ្ដាលសង្សាររបស់ Stamp ឲ្យឈ្នះខ្សែក្រវាត់លំដាប់ពិភពលោក និង ជាអ្នកលេងគុនចម្រុះលេចធ្លោម្នាក់នាពេលបច្ចុប្បន្ន។ ក្រៅពីហ្វឹកហាត់ជាមួយដៃគូ Stamp ដែលជាសង្សារ Rodtang ក៏ហ្វឹកហាត់ជាមួយកីឡាការិនីគុនចម្រុះ Denice “The Menace Fairtex” Zamboanga ដែលកំពុងស្ថិតនៅលំដាប់កំពូលនិងជាកីឡាការិនីអាចឈានទៅដណ្ដើមខ្សែក្រវាត់ ONE Women’s Atomweight World Title នាពេលខាងមុខ។ Rodtang ក៏បានធ្វើការលើក្បាច់ចាប់ជាមួយកីឡាករផ្សេងៗទៀតនៅក្នុងក្លិបដែលមានជំនាញលើផ្នែកគុនចម្រុះនេះដែរ។

នាពេលបច្ចុប្បន្ននេះ គេមិនទាន់មានគម្រោងថាតើ “The Iron Man” នឹងបង្ហាញខ្លួនក្នុងគុនចម្រុះនៅពេលណានោះទេ។ យ៉ាងណាក្ដី រូបគេនឹងអាចផ្លាស់ប្ដូរទៅប្រកួតគុនចម្រុះ បើសិនមិនរងបរាជ័យក្នុងការប្រកួតមួយថៃនោះទេ។ ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

from: https://tnaot.com/km/m/detail/article/9350103