Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Toyota Hilux ឆ្នាំ២០២១ សម្រាប់ទីផ្សារអឺរ៉ុបខុសគ្នាជាមួយអាស៊ីបែបណាខ្លះ?

ថ្មីៗនេះ Toyota ទើបតែបានប្រកាសចេញរថយន្តភីកអាប់ Toyota Hilux ស៊េរីឆ្នាំ២០២១ នៅលើទីផ្សារអាស៊ី អូស្ត្រាលី និងអឺរ៉ុបផងដែរ។ បើនិយាយពីរូបរាង គឺមិនខុសគ្នាឡើយចំពោះរថយន្ត Toyota Hilux ស៊េរីឆ្នាំ២០២១ ដែលលក់នៅលើអឺរ៉ុប និងទីផ្សារដទៃទៀត។ វាទទួលបានការឌីហ្សាញផ្នែកខាងមុខឡើងវិញ ជាមួយនឹងការបំពាក់ប៉ាណាមុខ និងចង្កៀងមុខថ្មី ព្រមទាំងកាងមើលទៅរាងហំជាងមុន។

បន្ថែមពីនេះ វាទទួលបានយ៉ាន់ថ្មីទំហំ ១៨អ៊ីញពណ៌ខ្មៅ ជាមួយនឹងពណ៌តួខ្លួនថ្មី ៣ ទៀត គឺ ក្រហម (Emotional Red II) ខៀវ (Dark Blue) និង ទង់ដែង (Oxide Bronze)។ ចំណែកឯផ្នែកខាងក្រោយវិញ វាក៏បំពាក់ចង្កៀង LED ថ្មី និងកាងក្រូមេផងដែរ។

ក្រឡេកទៅមើលផ្នែកខាងក្នុង រថយន្តភីកអាប់នេះបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto, ផែនទី, ម៉ាស៊ីនត្រជាក់អូតូ, សេនស័រចូលចតមុខ-ក្រោយ និង ប្រព័ន្ធសំឡេង JBL ៩គ្រាប់ ជាដើម។

រថយន្ត Toyota Hilux ថ្មី ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ turbo ជំនួសឲ្យម៉ាស៊ីន ២,៤លីត្រ ហើយមានកម្លាំង ២០១សេះ ខ្លាំងជាងមុន ៥៣សេះ មានទាំងជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ ព្រមទាំងជម្រើសប៉ុងមួយ 2WD និងប៉ុងពីរ 4WD ទៀតផង។ ភីកអាប់នេះអាចស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១០វិនាទី ហើយមានកម្រិតស៊ីប្រេងជាមធ្យម ៧,៨លីត្រក្នុង១០០គីឡូម៉ែត្រ។ Toyota អះអាងថា Hilux ឆ្នាំ២០២១ ថ្មី ទទួលបានការអាប់ដេតលើប្រព័ន្ធជើងក្រោម ក៏ដូចជាប្រព័ន្ធចង្កូតផងដែរ៕

from: https://tnaot.com/km/m/detail/article/9349978