Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដឹងថ្ងៃ Samsung ត្រៀមប្រកាស Galaxy Note20

Samsung មាន​ទម្លាប់​ប្រកាស​ចេញ​ស្មាតហ្វូន​ត្រកូល​ Note នៅ​ដើម​ខែ​សីហា ហើយ​បើ​តាម​ដំណឹង​ចចាមអារ៉ាម​ថ្មី​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា​ឆ្នាំ ២០២០ នេះ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ។ ដំណឹង​ចុង​ក្រោយ​​អំពី Galaxy Note20 បាន​ឲ្យ​ដឹង​ថា​ ស្មាតហ្វូន​នេះ​នឹង​បង្ហាញ​មុខ​ដល់​ពិភពលោក​នៅ​ថ្ងៃ​ទី ៥ ខែ​សីហា ជា​មួយ​គ្នា​នឹង​ Galaxy Fold ស៊េរី​ថ្មី និង​ផលិតផល​ថ្មីៗ​មួយ​ចំនួន​ទៀត។ ការ​ប្រកាស​នេះ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​តាម​រយៈ​​អនឡាញ ដែល​ជា​លើក​ដំបូង​សម្រាប់ Flagship របស់ Samsung។

ចចាមអារ៉ាម​កន្លង​មក​អំពី​ Galaxy Note20 ​មាន​ដូច​ជា​ការ​បំពាក់​អេក្រង់​ទំហំ ៦,៧អ៊ីញ លើ​ប្រភេទ​ធម្មតា និង​អេក្រង់​ទំហំ ៦,៩អ៊ីញ លើ​ប្រភេទ Note20+ ឬ​អាច​ជា​ Note20 Ultra។ ស្មាតហ្វូន​ទាំង​ពីរ​នឹង​មាន​គាំទ្រ​ការ​ប្រើ​ប៊ិច​ S-Pen ជា​មួយ​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ៕​​

from: https://tnaot.com/km/m/detail/article/9349947