Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដឹងលក្ខណៈសម្បត្តិ OnePlus Z ប្រើអេក្រង់ 90Hz

ចចាមអារ៉ាម​អំពី OnePlus Z បាន​លេច​ឮ​ជា​យូរ​មក​ហើយ។ នា​ពេល​នេះ​ដែរ​លក្ខណៈ​សម្បត្តិ​របស់​វា​បាន​លេច​ចេញ​លើ​អនឡាញ ជា​មួយ​តម្លៃ​​លក់​ដែល​ទាក់ទាញ​បំផុត។ ​​ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ OnePlus Z នឹង​មាន​បំពាក់​អេក្រង់ Super AMOLED ទំហំ ៦,៥៥អ៊ីញ ដែល​មាន​ Refresh Rate 90Hz និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់។ វា​មាន​ដំណើរ​ការ​ដោយ​ឈីប​ Snapdragon 765 ភ្ជាប់​នឹង​ RAM ទំហំ ៦GB និង​អង្គ​ផ្ទុក ១២៨GB ហើយ​មាន​ថ្ម​ទំហំ ៤៣០០ mAh និង​សាក​ថ្ម​ល្បឿន ៣០វ៉ាត់​ទៀត​ផង។

បន្ថែម​ពី​នេះ​មាន​ការ​បំពាក់​កាមេរ៉ា ៣ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ ដែល​មាន​ទំហំ ៦៤MP + ១៦MP + ២MP និង​មាន​កាមេរ៉ា​មុខ​ទំហំ ១៦MP។ ចំពោះ​តម្លៃ​លក់​ដែល​គេ​បាន​លើក​ឡើង​ក្នុង​ប្រភព​គឺ​ជា​តម្លៃ​សម្រាប់​ទីផ្សារ​ប្រទេស​ឥណ្ឌា ដែល​មាន​ប្រមាណ ៣៣០​ដុល្លារ។ មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថ្ងៃ​ប្រកាស​ចេញ OnePlus Z នៅ​ឡើយ​ទេ។ យ៉ាងណាក្ដី OnePlus នឹង​ប្រារព្ធ​កម្មវិធី​មួយ​នា​ថ្ងៃ​ទី ២ ខែ​កក្កដា​ខាង​មុខ ដែល​ជា​កម្មវិធី​ប្រកាស​ចេញ​ទូរទស្សន៍ OnePlus TV នៅ​ប្រទេស​ឥណ្ឌា៕​

from: https://tnaot.com/km/m/detail/article/9349918