Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ទង់មតិពីការបោះឆ្នោតអាមេរិក ​នៅខែវិច្ឆិកា លោក​ Joe Biden ​ទទួលបានការគាំទ្រខ្ពស់

លោក Joe Biden ទទួលបានការគាំទ្រខ្ពស់ ជាង​៥០​ភាគរយ​ ក្នុងការស្ទង់មតិ​៣លើកផ្សេងៗគ្នា នាពេលកន្លងមក​ គឺទទួលបានច្រើនជាងលោកស្រី ហ៊ីលឡារី គ្លីនតុន ទៅទៀត ពេលជិតដល់បោះឆ្នោត កាលពីឆ្នាំ​២០១៦។

រាល់ការស្ទង់មតិរបស់បេក្ខភាពប្រធានាធិបតី​អាមេរិក Joe Biden និងប្រធានាធិបតី ដូណាល់ ត្រាំ ​បង្ហាញឲ្យឃើញថា លោក​ Joe Biden មានការគាំទ្រខ្ពស់​បំផុត ។ បើតាមលទ្ធផលស្ទង់មតិរបស់​ NBC News/Walk Street Journal បង្ហាញឲ្យឃើញថា ការគាំទ្រលោក ​Joe Biden ខ្ពស់ជាងលោក ត្រាំ ដល់ទៅ​៧ពិន្ទុ។ នៅពេលនេះ លោក Biden ​ទទួលបានការគាំទ្រដល់ទៅ​៥០ភាគរយ​​ ចំណែកលោក ត្រាំ​ មានតែ ៤២ភាគរយប៉ុណ្ណោះ ។

ជាមួយគ្នានោះដែរ អតីតមេរបស់លោក​ Biden ​គឺអតីតប្រធានាធិបតីអូបាម៉ា បានអំពាវនាវដល់ពលរដ្ឋ ពិសេសគឺក្រុមនិស្សិត​​ចូលរួមបោះឆ្នោត ដើម្បីកែប្រែនយោបាយដឹកនាំអាមេរិក​។

អតីត​ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងភរិយា​ Michelle Obama បានអំពាវនាវឲ្យក្រុមនិស្សិតដែលទើបតែបញ្ចប់វគ្គសិក្សា ឆ្នាំ​២០២០ ​ទៅចូលរួមបោះឆ្នោត នៅខែវិច្ឆិកាខាងមុខ ដើម្បី​ផ្លាស់ប្តូរនយោបាយដឹកនាំ​។ លោកអូបាម៉ា ​បានលើកឡើងថា​ ការធ្វើបាតុកម្មមួយមុខមិនគ្រប់គ្រាន់ ដើម្បីបញ្ចប់អយុត្តិធម៌ ក្នុងសង្គម​និងការរើសអើងជាតិសាសន៍។

ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រតាម អនឡាញ នៅថ្ងៃទី៧ ខែមិថុនា ដែលបានផ្សាយផ្ទាល់តាម​ប្រព័ន្ធ Youtube ។ លោកអូបាម៉ា បានបញ្ជាក់ថា ​​ក្រុមយុវជន​យុវនារី ដើរតួនាទីយ៉ាងសំខាន់​ដល់លិទ្ធិប្រជាធិបតេយ្យ​ និងបញ្ចប់ការរើសអើងជាតិសាសន៍។

ក្រៅពីនេះក៏មានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបមកពីគណបក្សសាធារណរដ្ឋ ក៏បានប្រកាស មិនបោះឆ្នោតជូនលោក ត្រាំ នោះឡើយ បើទោះជានៅក្នុងបក្សតែមួយក្តី ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9349681