គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បាននិយាយក្នុងសន្និបាតរបស់ FFC ថា កម្ពុជាត្រូវប្រយុទ្ធជាជាងលេងការពារ ដើម្បីដណ្ដើមមេដាយជូនជាតិ។
ការនិយាយបែបនេះ គឺក្រោយពីបុរសសញ្ជាតិអាហ្សង់ទីនរូបនេះ បានដាក់គោលដៅរបស់ក្រុមជម្រើសជាតិ ដើម្បីប្រជែងយកមេដាយក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធើ្វជាម្ចាស់ផ្ទះ។
Felix បានសង្កត់ធ្ងន់ថា ក្រុមទាំងមូលគួរតែដល់ពេលលេងប្រយុទ្ធវិញហើយ ជាជាងការលេងការពារ ដើម្បីប្រជែងជាមួយក្រុមខ្លាំងៗក្នុងតំបន់ ជាពិសេសគឺមេដាយនៅឆ្នាំ២០២៣៕
ដោយ៖ សុគន្ធតារា