សុខភាព៖ នៅក្នុងរដូវវស្សារ គឺជារដូវមួយ ដែលធ្វើឱ្យមនុស្សងាយកើតជំងឺគ្រុនឈាម ជាពិសេសទារក និងកុមារ។ ដូច្នេះសូមអាណាព្យាបាលទាំងអស់ ព្យាយាមសង្កេតមើលរោគរោគសញ្ញាទាំងនេះ ដោយខ្លួនឯងបាន ដើម្បីនាំកូនៗទៅព្យាបាលទាន់ពេលវេលា។
រោគសញ្ញាគួរកត់សម្គាល់នៃជំងឺគ្រុនឈាមលើកុមារ៖
– ក្តៅខ្លួនខ្លាំង
– ឈឺក្បាល
– ឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់
– ឈឺនៅខាងក្រៅភ្នែក
– ចេញកន្ទួលក្រហមៗពេញខ្លួន
– ក្អួត និងចង្អោរ
– ហូរឈាមតិចតួចពីក្នុងអញ្ចាញធ្មេញ ឬច្រមុះ។
ប៉ុន្តែប្រសិនបើកុមារកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ លោកអ្នកនឹងឃើញមានចេញរោគសញ្ញាដូចជា៖
– ការហូរឈាមចេញពីច្រមុះ និងមាត់
– ឈឺពោះធ្ងន់ធ្ងរ
– ក្អួតជាប់រហូត
– ហូរឈាមក្រោមស្បែក ដែលមើលទៅដូចជាជាំៗ
– មានបញ្ហានៅសួត, ថ្លើម និងបេះដូង៕