Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីបំផុត គេរកឃើញហិបកំណប់ជាង​​១លានដុល្លារ​​​នៅជួរភ្នំ​អាមេរិកខាងជើង​

អ្នកប្រមាញ់​កំណប់ទ្រព្យ​ម៉ិកស៊ិកថ្មីម្នាក់​បាន​បញ្ជាក់ថា​ ហិប​កំណប់​របស់គាត់ ដែលរួមមានគ្រឿងអលង្ការ និងរបស់ទ្រព្យមានតម្លៃផ្សេងទៀត គិតជាប្រាក់ជាង​១លានដុល្លារនោះ ​ត្រូវបានគេរកឃើញហើយ ។ 

១០ឆ្នាំកន្លងផុតទៅហើយ បុរសឈ្មោះ Forrest Fenn បានទទួលនូវការគោរព​មួយ ក្រោយ​ពីបានប្រកាសថា គាត់បាន​លាក់​ទុក​ហិប​កំណប់​ទ្រព្យ​នៅកន្លែង​មួយ ស្ថិតនៅ​តំបន់ភ្នំ Rocky Mountains ជួរភ្នំនៅភាគខាងជើង​អាមេរិក ។ ​ការប្រកាសបែបនេះ បានបំផុស​គំនិត​ឲ្យមនុស្សរាប់ពាន់នាក់​​ចេញ​ទៅតាមស្វែងរក​ហិបកំណប់​នោះ ប៉ុន្តែ​មិនមាននរណាម្នាក់​បានរកឃើញរហូតមកទល់នឹងសព្វថ្ងៃ ។ 

ម្ចាស់កំណប់ Fenn បានប្រាប់​ទៅ​សារព័ត៌មាន Santa Fe New Mexican ផ្សាយកាលពីថ្ងៃទី​៧ ខែមិថុនា ឆ្នាំ២០២០ថា បុរសម្នាក់ ដែលស្នើ​ក្នុងលក្ខខណ្ឌអនាមិក​ បានរកឃើញ​ហិបកំណប់នេះពីរបីថ្ងៃកន្លងមកហើយ ។ អ្នកប្រមាញ់​កំណប់​រូបនោះ បានផ្ញើរូបថត មកឲ្យលោក Fenn នូវរូបថត​ហិបកំណប់ ដែលបញ្ជាក់ថា រូបគេពិតជាបានរកឃើញប្រាកដមែន ។ 

លោក Fenn បានរៀបរាប់ថា លោកបានរៀបចំ​ហិប​កំណប់នោះ​ទុក​ដើម្បីជាកេរ្តិ៍ដំណែល ។ នៅក្នុងឆ្នាំ១៩៨៩ គាត់មានជំងឺមហារីក ។ ប៉ុន្តែក្រោយមក ក៏បានជាសះស្បើយវិញ ។ លោក Fenn បានអះអាងថា គាត់សង្ឃឹមថា នឹងទាក់ទាញមនុស្សឱ្យចូលទៅក្នុងព្រៃ ហើយផ្តល់ឱ្យពួកគេនូវដំណើរផ្សងព្រេងបែបបុរាណ និងរកបានទ្រព្យសម្បត្តិ ។

លោក Fenn បានរៀបរាប់​មាតិកា​នៅលើវិបសាយថ៍ថា នៅក្នុងហិបកំណប់នោះ​មានរតនៈវត្ថុ​ចម្រុះ ដូចជាក្រចកជើងសត្វ​ពាហនៈមុនសម័យកាលកូឡ៊ូប៊ី, ដុំ និងកាក់មាស, ត្បូងគជ់, ចិញ្ចៀនមរកត​ និងរបស់​កម្រដទៃផ្សេងទៀត ។ 

គាត់បានលាក់ហិបកំណប់នោះ នៅក្នុងឆ្នាំ២០១០ និងបានចែករំលែកតម្រុយអំពីទីកន្លែងកំណប់នៅលើគេហទំព័ររបស់គាត់ និងនៅក្នុងកំណាព្យមួយ ដែលគាត់បានបោះពុម្ភផ្សាយនៅក្នុងជីវប្រវត្តិរបស់គាត់ ដែលមានចំណងជើងថា “The Thrill of the Chase” ។

លោក Fenn បានប្រាប់សារព័ត៌មាន New Mexicanថា មនុស្សប្រមាណ ៣៥០ ០០០ នាក់ បានព្យាយាមស្វែងរកកំណប់នេះ អ្នកខ្លះឈប់ស្វែងរករបស់ពួកគេ ខណៈមនុស្សមួយចំនួនទៀត ក៏បានស្លាប់នៅក្នុងការស្វែងរកកំណប់នេះ ។

ឥឡូវនេះ គេហទំព័របានបង្ហាញផ្ទាំងបដាពណ៌ទឹកក្រូចសរសេរថា «កំណប់ទ្រព្យរបស់លោក Fenn ត្រូវបានរកឃើញនៅឆ្នាំ២០២០» ។

នៅក្នុងហ្វេសប៊ុក លោក Fenn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាស្ថិតនៅក្រោមផ្កាយជាច្រើននៅលើវាលស្មៅខៀវស្រងាត់ និងព្រៃភ្នំ Rocky ហើយមិនបានផ្លាស់ប្តូរពីកន្លែងដែលខ្ញុំលាក់វាកាលពី១០ឆ្នាំមុននោះទេ” ។ ខ្ញុំមិនស្គាល់អ្នកដែលរកឃើញវាទេ ប៉ុន្តែកំណាព្យនៅក្នុងសៀវភៅរបស់ខ្ញុំបាននាំគាត់ទៅដល់ចំណុចជាក់លាក់មួយ” ។

គេហទំព័ររបស់ Fenn បានស្នើជំហានបន្ទាប់ដែលអាចធ្វើបាន សម្រាប់អ្នកប្រមាញ់ដែលបានរកឃើញកំណប់នោះ រួមមានរបៀបលក់កំណប់ទ្រព្យ ឬសូម្បីតែស្នើឱ្យលាក់កំណប់នេះឡើងវិញ ។

សំណូមពរតែមួយគត់របស់គាត់គឺ “អ្វីដែលអ្នកបានជ្រើសរើសនោះ-គឺរក្សាភាពរំភើបឲ្យមាននៅជានិច្ច និងបន្តជារឿងព្រេងនិទាន” ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9349171