Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បណ្តាក្រុមហ៊ុនរបស់អូស្ត្រាលីនៅអាស៊ានចាត់ទុកវៀតណាមជាទិសដៅអំណោយផល

ការកើនឡើងនៃមុខមាត់របស់ប្រទេសវៀតណាម ត្រូវបានគូសបញ្ជាក់នៅក្នុងការស្ទង់មតិមួយកាលពីពេលថ្មីៗនេះ របស់សភាពាណិជ្ជកម្មអូស្រ្តាលី (AustCham) នៅពេលដែលប្រទេសវៀតណាមឥឡូវនេះត្រូវបានគេចាត់ទុកថា ជាកន្លែងអំណោយផលបំផុតក្នុងការពង្រីកអាជីវកម្ម ដោយវ៉ាដាច់ប្រទេសហ្វីលីពីន និង មីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ដូចជាដៃគូអាជីវកម្មរយៈពេលវែងរបស់អូស្រ្តាលី ដែលរួមមានម៉ាឡេស៊ី និង សិង្ហបុរី ផងដែរ។

សេដ្ឋវិទូ លោក Gregory Earl មកពីវិទ្យាស្ថានគោលនយោបាយ Lowry បាននិយាយថា ប្រទេស វៀតណាមដែលជាអាទិភាពថ្មីខ្ពស់បំផុតរបស់អូស្រ្តាលីក្នុងវិស័យការទូតសេដ្ឋកិច្ចនៅអាស៊ី ប្រហែលជាអាចទទួលបានការយកចិត្តទុកដាក់ថែមទៀតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីដំណើរការលេចធ្លោក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងភាពតានតឹងថ្មីៗនេះជាមួយប្រទេសចិន បានធ្វើឱ្យរដ្ឋាភិបាលអូស្រ្តាលីផ្តោតការយកចិត្តទុកដាក់ខ្លាំងលើសកម្មភាពការទូតសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ បើទោះបីជាមានផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដោយ។

នៅក្នុងកិច្ចប្រជុំជាមួយធុរកិច្ចអូស្រ្តាលីកាលពីដើមខែនេះ លោក Simon Birmingham រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្ត្រាលី បាននិយាយថា រដ្ឋាភិបាលអូស្រ្តាលីឥឡូវនេះបានវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់អាស៊ាននៅក្នុងសេដ្ឋកិច្ច និងស្ថិរភាពក្នុងតំបន់។

យោងតាមការស្ទង់មតិនេះបានបង្ហាញថា ៤៧ភាគរយនៃអាជីវកម្មអូស្រ្តាលីជឿជាក់ថា ការធ្វើសមាហរណកម្មអាស៊ានជួយបង្កើតលក្ខខណ្ឌល្អសម្រាប់ប្រតិបត្តិការអាជីវកម្ម ខណៈដែលមានតែ ២៧ភាគរយប៉ុណ្ណោះដែលគិតថា មិនសំខាន់។

អនុបាតនេះបានកើនឡើងជាលំដាប់ពី៤១ភាគរយ ចាប់តាំងពីការស្ទង់មតិលើកដំបូងរបស់ AustCham កាលពីក្នុងឆ្នាំ ២០១៧ ។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានប្រទេសចំនួន ១០ជាសមាជិក គឺព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

from: https://tnaot.com/km/m/detail/article/9349165