Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុន Fincy ផ្តល់ជំនួយ ២៥ម៉ឺនដុល្លារ ដើម្បីពង្រឹងសហគ្រាខ្នាតតូច និងមធ្យមនៅ​កម្ពុជា

ភ្នំពេញ៖ ថ្មីនេះ ក្រុមហ៊ុន Fincy ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខមួយនៅកម្ពុជា និងបណ្ដាប្រទេសក្នុងអាស៊ាន បានផ្តល់ជំនួយ ២៥ម៉ឺនដុល្លា ដើម្បីពង្រឹងសហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុក ក្នុងគោលដៅលើកស្ទួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកស្ទួយសហគ្រាសខ្នាតតូច និងមធ្យម ក្នុងស្ថានភាពវិបត្តិ កូវីដ-១៩ នេះ អាចឈរជើងបាន និងត្រៀមខ្លួនឡើងវិញសម្រាប់ សកម្មភាពអាជីវកម្មនៅពេលខាងមុខ។

លោក Lim Ming Wang នាយកប្រតិបត្តិ ក្រុមហ៊ុន Fincy នៅកម្ពុជា មានប្រសាសន៍ថា៖ “យុទ្ធនាការ “ខ្ញុំស្រលាញ់ប្រទេសកម្ពុជា” របស់ Fincy គឺជាមធ្យោបាយមួយដែល បង្ហាញថាយើងចង់ប៉ះប៉ូវមកសង្គមវិញតាមរយៈមធ្យោបាយប្រកបដោយតម្លាភាព ជាពិសេសចំពោះអ្នកដែលពុំសូវមានគេចាប់អារម្មណ៍។”

លោក Lim Ming Wang បន្តមានថា៖ “តម្លៃក្រុមហ៊ុន Fincy គឺឆ្លុះបញ្ចាំងថា តើយើងជានរណា ក្នុងនាមជាក្រុមហ៊ុនមួយ និងអ្វីដែលមានសារៈសំខាន់ចំពោះយើង។ ដូច្នេះ យើងផ្តល់ជូន និងបម្រើតាមវិធីដែលស្រប នឹងតម្លៃរបស់ពួកយើង។ ការឆ្លុះបញ្ចាំងក្នុងតម្លៃរបស់យើងលើសពីនេះទៅទៀត គឺការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍទំនាក់ទំនងល្អជាមួយប្រជាជន និងប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង។”

លោកស្រី ឆេង លីនដា ដែលជាម្ចាស់អាជីវកម្មខ្នាតតូចធ្វើការជាមួយស្វាមី និងកូនស្រីមានប្រសាសន៍ថា៖ “គ្រួសារខ្ញុំ និងខ្ញុំមានអាជីវកម្មរាប់ឆ្នាំហើយនៅភ្នំពេញ ហើយខ្ញុំចង់ផ្ទេរអាជីវកម្មនេះ ឲ្យកូនស្រីខ្ញុំ។ យើងស្រលាញ់ការបម្រើម្ហូបបែបខ្មែរបារាំង និងដូងស្រស់ៗឈ្ងុយឆ្ងាញ់ដល់ភ្ញៀវទេសចរ។

យើងសំណាងណាស់ដែលមិនបានបង្ខំចិត្តបិទអាជីវកម្មនេះ ពីព្រោះយើងមានអតិថិជនល្អៗក្នុងស្រុកជាប្រចាំ ប៉ុន្តែការធ្លាក់ចុះនៃវិស័យទេសចរណ៍ បានធ្វើឲ្យអាជីវកម្មរបស់យើងជួបការលំបាកខ្លាំង។ ជាមួយនឹងការជួយឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន Fincy ក្នុងការជម្រុញឲ្យមានអតិថិជនថ្មីមកហាងរបស់យើង ខ្ញុំជឿជាក់ថាយើងនឹងអាចឆ្លងផុតពេលវេលានៃការលំបាកមួយនេះដែលជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ហើយយើងក៏បានត្រៀមខ្លួនឲ្យកាន់តែប្រសើរឡើងជាមួយនឹងក្តីសង្ឃឹមក្នុងការទទួលលំហូរភ្ញៀវទេសចរណ៍ដ៏ច្រើននាពេលខាងមុខដ៏ខ្លីនេះ។ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9349156