Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កិច្ចព្រមព្រៀង OPEC+ មានឥទ្ធិពលវិជ្ជមានទៅលើស្ថិរភាពទីផ្សារថាមពល

កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា កិច្ចព្រមព្រៀងនានារបស់ OPEC+ នឹងមានឥទ្ធិពលវិជ្ជមានទៅលើស្ថិរភាពនៃទីផ្សារថាមពលពិភពលោកនាពេលអនាគត។

លោកបាននិយាយថា «កិច្ចព្រមព្រៀងទាំងនេះនឹងមានឥទ្ធិពលវិជ្ជមានទៅលើស្ថិរភាពទីផ្សារថាមពលនាពេលអនាគត»។

មានសេចក្តីរាយការណ៍មុននេះថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC បានព្រមព្រៀងកាលពីថ្ងៃសៅរ៍ ដើម្បីបន្តកាត់បន្ថយផលិតកម្មប្រេងចំនួន ៩,៧លានបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ចុងខែកក្កដា។ ក្រៅពីនេះ រដ្ឋមន្រ្តីនៃអង្គការ OPEC បានចងសមាជិកមិនគោរពតាមកិច្ចព្រមព្រៀងនេះឱ្យធ្វើការកាត់បន្ថយបន្ថែមទៀតនៅក្នុងខែកក្កដា និងខែកញ្ញា៕

from: https://tnaot.com/km/m/detail/article/9349141