SWSB ក្រុមតូច និងសមាជិកអេកូយុវទូត ចាប់ដៃគ្នាផលិតបទចម្រៀងថ្មីក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ
គោលបំនងពិសេសមួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងទន្លេមេគង្គនិងមនុស្សឡើងវិញ សមាជិកអេកូយុវទូត ជំនាន់មេគង្គបានចាប់ដៃគ្នាជាមួយក្រុមចម្រៀង Smallworld Smallband និង (Peace Chong) ផលិតបទចម្រៀងនិពន្ធថ្មីអំពីការអភិរក្សសត្វផ្សោតទន្លេមេគង្គ។
បទចម្រៀង”ម្ចាស់ទន្លេ” និងច្រៀងរៀបរាប់ពីទេសភាពជុំវិញដងទន្លេមេគង្គ រួមបញ្ជូលអត្ថន័យដ៏ជ្រាលជ្រៅរវាងមនុស្សផ្សារភ្ជាប់នឹងធម្មជាតិរួមនឹងការស្រមើស្រម៉ៃរបស់អ្នកនិពន្ធអំពីស្នេហារវាងសត្វផ្សោតនិងមនុស្ស។
ស្នាដៃបទចម្រៀងនិពន្ធថ្មី និងការប្រើបេះដូងស្រលាញ់ទន្លេមេគង្គមកដឹកនាំគម្រោងរបស់សមាជិកអេកូយុវទូត ជំនាន់មេគង្គ នឹងក្លាយជាចលករក្នុងការក្រើនរំលឹកដល់អ្នកស្តាប់ឲ្យមានចិត្តស្រលាញ់ ការពារ ថែរក្សាទៅលើបរិស្ថាន ជាពិសេសនូវធនធានធម្មជាតិដែលកំពុងរងគ្រោះឲ្យបានកាន់តែច្រើនបន្ថែមទៀតនឹងត្រៀមចេញជាផ្លូវការតាមរយៈទំព័រយូធូបនិងហ្វេសប៊ុកផ្លូវការរបស់អេកូយុវទូត និងក្រុមតូច នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧ យប់៕