Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ដួលរំលំរូបសំណាកមេឈ្មួញទាសករ អាយុ​កាលជាង​១៥០ឆ្នាំ ​នៅអង់គ្លេស​

រូបសំណាក​​របស់អ្នកជួញដូរ​ទាសករ Edward Colston ត្រូវបាន​ផ្តួលរំលំ​ដោយក្រុមបាតុករ ហើយសែងយកទៅទម្លាក់​ចូល​ទៅក្នុងកំពង់ផែមួយ​ ស្ថិតនៅទីក្រុង Bristol ប្រទេសអង់គ្លេស កាលពីថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ២០២០ ។ 

ការផ្តួលរំលំរូបសំណាកនេះ ​គឺធ្វើឡើងដោយក្រុមបាតុករ​ ដែលនាំគ្នាបាតុកម្ម​ប្រឆាំង​ការប្រកាន់ពូជសាសន៍ និងប្រឆាំងប៉ូលិស​ធ្វើទារុណកម្មធ្ងន់ធ្ងរ​​ នៅក្នុងប្រទេសអាមេរិក ។ 

តាមការផ្សាយ​របស់សារព័ត៌មាន BBCបានឲ្យឃើញថា មនុស្សម្នាក់ត្រូវបានគេឃើញថាបានដាក់ជង្គង់​នៅលើករូបសំណាក Edward Colston គឺសំដៅ​ទៅដល់​ការចាប់ខ្លួន​របស់បុរសស្បែកខ្មៅ នៅអាមេរិក George Floyd ដោយប៉ូលិសទីក្រុង​ Minneapolis រដ្ឋ Minnisota សហរដ្ឋអាមេរិក ។ 

បុរសស្បែកខ្មៅរូបនោះ​បានស្លាប់​ បន្ទាប់ពីប៉ូលិសស្បែកសអាមេរិក យកជង្គង់សង្កត់ក រយៈពេល​ជាង​៨នាទី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ 

ការស្លាប់របស់បុរសស្បែកខ្មៅរូប​នេះ បាននាំឲ្យមានរលកបាតុកម្ម​ទ្រង់ទ្រាយធំ នៅលើទឹកដីសហរដ្ឋអាមេរិក និងនៅពាសពេញពិភពលោក ទាមទារយុត្តិធម៌ជូនជនរងគ្រោះ​ ក៏ដូចជា កាប្រឆាំងចំពោះ​ការប្រកាន់ពូជសាសន៍ ​​ហើយបាតុកម្មនោះ ​ក៏បាន​កើតឡើង​នៅអង់គ្លេស​ផងដែរ ។ 

រូបចម្លាក់សំរឹទ្ធ Edward Colston នេះ ត្រូវបានរចនាឡើង ក្នុងឆ្នាំ១៨៩៥ គឺមានអាយុកាលជាង១៥០ឆ្នាំ បន្ទាប់ពីការស្លាប់របស់អ្នកជួញដូរ​ទាសករ Colston និងរយៈពេល ៨៨ ឆ្នាំ បន្ទាប់ពីចក្រភពអង់គ្លេស​បានលុបចោលការជួញដូរទាសករ ក្នុងឆ្នាំ១៨០៧ ។ 

កាលពីជំនាន់នោះ លោក Colston បានដើរតួយ៉ាងសំខាន់នៅក្នុងក្រុមហ៊ុន រ៉ូយ៉ាល់អាហ្រ្វិក ជាពាណិជ្ជករទាសករ នៅសតវត្សរ៍ទី១៧ ដែលទទួលខុសត្រូវ ក្នុងការដឹកជញ្ជូន មនុស្សប្រមាណ ៨០.០០០ នាក់ ដែលត្រូវបានធានាឱ្យទៅអាមេរិក ។ 

អាជ្ញាធរ​អង់គ្លេស​ បានថ្លែងថា ពួកគេនឹងស៊ើបអង្កេត​​ទៅលើការផ្តួលរំលំរូបសំណាក​នេះ​។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​អង់គ្លេស Priti Patel បានរិះគន់ខ្លាំង​ដល់សកម្មភាពរបស់ក្រុមបាតុករ​ ហើយថា ការផ្តួលរំលំរូបសំណាក​បែបនេះ គឺជារឿង​មួយគួរឲ្យអាម៉ាស់បំផុត ។ 

បាតុករនៅក្នុងទីក្រុងឡុងដ៍​ បានគោលដៅ​ទៅលើរូបសំណាកដ៏ចម្រូងចម្រាស​ ដោយបាញ់ថ្នាំជាអក្សរថា «ការប្រកាន់ពូជសាសន៍» នៅលើផ្ទាំងរូបសំណាក Winston Churchill ។ 

បាតុកម្ម​នៅថ្ងៃទី៧ ខែមិថុនា នោះដែរ រូបសំណាក​ព្រះមហាក្សត្រ Leopold II ត្រូវបានគេបាញ់ថ្នាំជាអក្សរថា “ខ្មាស់អៀន” នៅពេលក្រុមបាតុករបានស្រែកទាមទារសំណង ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9348626