Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សត្វក្រៀលមានវត្តមាននៅកម្ពុជាធ្វើឲ្យគេនឹកឃើញបទ សម្រែកសត្វក្រៀល

បន្ទាយមានជ័យ៖ សត្វក្រៀលជាសត្វស្លាបមួយប្រភេទ សម្បុរប្រផេះ ចំពុះវែង, កវែង, ក្បាលត្រ ងោលជើងវែង, ខ្ពស់ជង្គ្រោងៗ និងមាន សម្រែកឮខ្លាំង ។ ក្រៀល មានទំហំខ្លួនចាប់ពី ១៥២ ទៅ ១៥៦ស.ម ចូលចិត្តរស់នៅតំបន់ទំនាបលិចទឹក វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃរបោះដែលមានសំណើម។ នៅរដូវប្រាំងវារកស៊ីជាហ្វូងឯ រដូវវស្សាវាបន្តពូជតែឯកឯង។

នៅប្រទេសកម្ពុជាយើងក្រៀលមានវត្តមាននៅភាគខាងជើងបឹងទន្លេសាប ជាពិសេសខេត្តបន្ទាយមានជ័យ និងតាកែវ ហើយរដូវវស្សាវាបន្តពូជចាប់ពីខេត្តបាត់ដំបង ព្រះវិហារ ដល់ខេត្តមណ្ឌលគិរីដែលរដូវបន្តពូជនេះចាប់ផ្តើមពីខែមីនា ដល់ខែតុលា ហើយមានពងចំនួនពី១ ទៅ៣គ្រាប់ក្នុងក្រៀលញីមួយក្បាល។

កាលពី៣ឆ្នាំមុននៅតំបន់ការពារសត្វក្រៀលអន្លង់ព្រីងជាប់ព្រំដែនប្រទេសវៀតណាមស្ថិត នៅក្នុង ឃុំ បឹង សាលា ខាងត្បូង ស្រុក កំពង់ត្រាច ដែល គ្រប់គ្រង ដោយ មន្ទីរបរិស្ថាន ខេត្តកំពត ដោយសារអាកាសធាតុក្តៅខ្លាំងធ្វើឱ្យដើម ផ្លុ ង និង មើម ផ្លុ ង ដែល ដុះ នៅកន្លែង សត្វ ក្រៀល ចុះ មក រកចំណីស៊ី ត្រូវបាន ងាប់ហើយ មាន ក្លិនស្អុយ ធ្វើ ឲ្យសត្វក្រៀល និងសត្វស្លាប មួយ ចំនួន បាន បាត់បង់លែងចុះមករកស៊ីចំណី នៅ តំបន់ មួយ នេះ រួមជាមួុយអ្នកប្រមាញ់ផងធ្វើឲ្យសត្វកម្រមួយនេះចង់ផុតពូជ។

ពេលជួបគ្នាម្តងៗហ្វូងសត្វក្រៀលតែងចឹកប្រឡែងគ្នាលេងដោយបញ្ចេញសំឡេងស្រែកឮខ្លាំងៗហាក់ដូចជាមានការឈឺចាប់នឹងរឿងអ្វីមូយ។ យ៉ាងណាពេលនេះគម្រោងUsaidព្រៃឡង់កំពុងរួមគ្នាការពារសត្វក្រៀលដែលកំពុងរងដោយជិតផុតពូជនៅព្រៃឡង់នោះហើយ។

ដោយសារសត្វក្រៀលស្រែកឮខ្លាំងនេះហើយទើបកវីនិពន្ធក្នុងទសវត្សឆ្នាំ៦០-៧០ បានតាក់តែងបទចម្រៀងមួុយបទ យកសត្វក្រៀលមកប្រដូចនិងជីវិតស្នេហាយ៉ាងពីរោះលន្លង់លន្លោច គឺបទ សម្រែកសត្វក្រៀលដែលបកស្រាយដោយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ល្បីមកដល់សព្វថ្ងៃនេះ។ អត្ថន័យនៃបទនេះគឺចង់បង្ហាញពីចិត្តកាកីរបស់ស្ត្រីម្នាក់ដែលប្រែចិត្តសាវាក្បត់ចិត្តសង្សារទៅមានគូថ្មី។អ្នកកវីនិពន្ធបានប្រដូចសម្រែកសត្វក្រៀលក្នុងបទនេះថា សម្រែក សត្វក្រៀល វាដៀលជេរស្តី មនុស្សដូចកាកី ស្រីចិត្តសាវា ៕

from: https://tnaot.com/km/m/detail/article/9348569