នៅថ្ងៃទី០៨ ខែមិថុនា វេលាម៉ោង ៨:១៩ នាទីព្រឹក វីដេអូបទរបស់ក្រុមតារាចម្រៀង BTS គឺបទ “Black Swan” ទទួលបានការចូលទស្សនាចំនួន ១០០លានដង នៅក្នុងបណ្តាញសង្គម YouTube ។
បទ “Black Swan” នេះ គឺជាវីដេអូបទចម្រៀងទី២៤ របស់ក្រុមពួកគេ ដែលទទួលបានការចូលទស្សនា ១០០លានដង ក្នុងនោះរួមមាន៖
១. បទ “Dope”
២. បទ “Fire”
៣. បទ “Blood Sweat & Tears”
៤. បទ “Boy in Luv”
៥. បទ “Save Me”
៦. បទ “Spring Day”
៧. បទ “DNA”
៨. បទ “MIC Drop ”
៩. បទ “Fake Love”
១០. បទ “IDOL”
១១. បទ “Boy With Luv” និងមានបទចម្រៀងជាច្រើនទៀតផងដែរ ។
ក្រុម BTS បានចេញផ្សាយវីដេអូចម្រៀង “Black Swan” នេះ កាលពីថ្ងៃទី០៥ ខែមីនា ដោយបទនេះចំណាយពេលត្រឹមតែ ៣ខែ និង៣ថ្ងៃ តែប៉ុណ្ណោះ ដើម្បីឈានដល់ចំណុចមួយនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi