
ក្រុមតារាចម្រៀង BLACKPINK និងកញ្ញា Lady Gaga ទទួលបានកំណត់ត្រាថ្មីមួយទៀតជាមួយបទ “Sour Candy” របស់ពួកគេ ។
បទចម្រៀងមួយបទនេះត្រូវបានចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ដែលធ្វើការបកស្រាយជាមួយ Lady Gaga ។ នៅពេលចេញលក់ដំបូងៗ បទនេះបានជាប់ចំណាត់ថ្នាក់លេខ១៧ នៅលើតារាង Billboard Digital Song Sales Chart ដែលជាបទចម្រៀងដែលលក់ដាច់បំផុត និងជាប់ចំណាត់ថ្នាក់លេខ៤០ ក្នុងតារាងបទចម្រៀងនៅចក្រភពអង់គ្លេសផងដែរ ។
ឥឡូវបទចម្រៀងមួយបទនេះ ទទួលបានសមិទ្ធិផលថ្មីមួយទៀត ដោយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបទកំពូលៗទាំង១០០ នៅលើបណ្តាញសង្គម YouTube ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ alllkpop