Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតកីឡាករម្នាក់អះអាងថា ខ្លួនអាចខ្លាំងដូច CR7 និង Messiបើគាត់ចង់

អតីតកីឡាករសញ្ជាតិហូឡង់លោក Wesley Sneijder ដែលជាវីរះបុរសរបស់ក្លឹបជាច្រើន ពិសេស Inter Milan បានលើកឡើងថា គាត់អាចមានសមត្ថភាពខ្លាំងដូច CR7 និង Messiអញ្ចឹងបើគាត់ចង់។ 

ទោះជាយ៉ាងណា Sneijder និយាយថា លោកហាក់មិនមានអារម្មណ៏ចង់ខ្លាំងបែបហ្នឹងទេ។ គាត់និយាយថា៖ “ខ្ញុំមិនមានអារម្មណ៏ចង់ខ្លាំងក្លាលើសគេឯងដូច CR7 និងMessi ឡើយ។ ខ្ញុំចង់រីករាយនឹងជីវិតខ្ញុំ។ ពួកគេទាំងពីរខុសពីខ្ញុំ។ ពួកគេត្រូវលះបង់ច្រើនណាស់ដើម្បីក្លាយខ្លួនជាកីឡាករល្អដូចបច្ចុប្បន្ន។”

គួររម្លឹកផងដែរ Wesley Sneijder ធ្លាប់ជាកីឡាករកំពូលម្នាក់ដែលធ្លាប់ជួយInter Milan លើកពាន UEFA Champion League និងជួយជម្រើសជាតិហូឡង់ឡើងវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំ2010ផងដែរ។

from: https://tnaot.com/km/m/detail/article/9348213