សហព័ន្ធបាល់ទាត់កម្ពុជា ហៅកាត់ថា FFC ក្នុងសន្និបាតព្រឹកនេះបានបញ្ជាក់ថា ខ្លួនគ្រោងបង្កើតក្លឹបបាល់ទាត់ថ្មីមួយ និងប្រមូលតែយុវជនល្អៗមានសមត្ថភាពពីក្លឹបលីគកំពូលកម្ពុជា និងតាមបណ្ដាខេត្ដរាជធានីចូលរួម ដើម្បីអភិវឌ្ឍន៍ឆ្ពោះទៅកាន់ព្រឹត្ដិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជា ធើ្វជាម្ចាស់ផ្ទះ។
ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងក្នុងសន្និបាតព្រឹកមិញនេះ ដោយសហព័ន្ធគ្រោងបង្កើតក្លឹបបាល់ទាត់ស្នូលថ្មី ដែលអនុញ្ញាតឲ្យក្លឹបបាល់ទាត់អាជីពក្នុងលីគកំពូលទាំងអស់ រួមទាំងតាមបណ្ដាខេត្ដរាជធានី បរិច្ចាគយុវជនដែលមានសមត្ថភាពចូលរួម។
យ៉ាងណាមិញ សម្រាប់ក្នុងក្លឹបថ្មីនេះ កីឡាករណាដែលមានទម្រង់លេងធ្លាក់ចុះ និងត្រូវបញ្ជូនទៅកាន់ក្លឹបដើមរបស់ពួកគេវិញ។
សូមបញ្ជាក់ថា ក្លឹបថ្មីស្រឡាងដែលសម្បូរទៅដោយយុវជននេះ នឹងមានវត្ដមានក្នុងលីគកំពូលកម្ពុជាចាប់ពីរដូវកាលក្រោយទៅ ពោលគឺក្នុងឆ្នាំ២០២១ ដើម្បីធើ្វការអភិវឌ្ឍន៍កីឡាករយុវជនទាំងនោះ ដើម្បីត្រៀមព្រឹត្ដិការណ៍ស៊ីហ្គេមឆ្នាំ២០២៣៕
ដោយ៖ សុគន្ធតារា