Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំពុងតែជួបវិបត្តិកូវី១៩ផង ស្រាប់តែជួបគ្រោះធម្មជាតិខូចខាតផ្ទះ៤៦០ខ្នង​ នៅកំពង់ស្ពឺ

កំពង់ស្ពឺ៖​ ផ្ទះប្រជាពលរដ្ឋ៤៦០ខ្នងត្រូវខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំខូចខាត​យ៉ាងដំណំ​ ​ប៉ុន្តែ​មិន​​​បង្ក​ឲ្យ​រង​របួស​ដល់​នរ​ណាម្នាក់​ទេ​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង ​​​កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

ពលរដ្ឋនៅទីនោះបានប្រាប់ TNAOT APP ឲ្យដឹងថា មុនពេលកើតហេតុមានភ្លៀងធ្លាក់លាយឡំ នឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ហើយបានវាយប្រហារមកលើឃុំខាងលើ បណ្តាលឲ្យផ្ទះជាច្រើនខ្នងរងការខូចខាតជាបន្តបន្ទាប់ ក្នុងនោះ មានផ្ទះខ្លះដួលរាបដល់ដី ធ្វើឲ្យម្ចាស់ផ្ទះមិនមានទីជម្រក និងផ្ទះខ្លះទៀតរបើកដំបូលខូចខាតសម្ភារជាច្រើនទៀតផងដែរ។

ករណីខ្យល់កន្ត្រាក់នេះ អាជ្ញាធរមូលដ្ឋានបានកោះប្រជុំពិភាក្សាភ្លាមៗ ដើម្បីរកវិធីដោះស្រាយ ចំណែកក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ក៏បានចុះត្រួតទៅពិនិត្យ និងវាយតម្លៃទៅលើការខូចខាតផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នោះ ដើម្បីផ្ដល់សម្ភារ ព្រមទាំង​ថវិកាដល់​ក្រុម​គ្រួសាររងគ្រោះ។​

ការចុះទៅសង្កេតពិនិត្យជាក់ស្តែងជំហានដំបូងអាជ្ញាធរមូលដ្ឋាន សង្កេតឃើញថា មានការខូចខាតផ្ទះប្រជាពលរដ្ឋ៤៦០ខ្នង ប៉ុន្តែក្រោយធ្វើការវាយតម្លៃរបស់រដ្ឋបាលឃុំសំបូរ បានឲ្យដឹងថា គ្រួសារដែលប៉ះពាល់ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់មាន៣២៤ គ្រួសារ ចំនួនសមាជិក ១ ៤៥៤ នាក់ក្នុងនោះមានស្រី ៨២៥នាក់។

ផលប៉ះពាល់ធ្ងន់ធ្ងរមាន២០គ្រួសារ ផលប៉ះពាល់មធ្យមមាន១២២ គ្រួសារ និងប៉ះពាល់ស្រាលមាន១៨២គ្រួសារ ក្នុងចំណោម១៨ភូមិ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕ ដោយ៖ ផេង ភាព 

from: https://tnaot.com/km/m/detail/article/9347909