Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតរដ្ឋមន្ត្រីការបរទេស​​ Colin Powell នឹងបោះឆ្នោតជូនលោក Joe Biden មិនគាំទ្រ ដូណាល់ ត្រាំ​ទេ​

មន្ត្រី​ជាន់ខ្ពស់​របស់គណបក្សសាធារណរដ្ឋ គឺលោក Colin Powell អតីតរដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក និង​អតីត​​ជាអ្នកដឹកនាំកម្លាំងយោធា​អាមេរិក ធ្វើសង្គ្រាម​នៅឈូងសមុទ្រពែក្ស​ naឆ្នាំ១៩៩១ ក្នុងប្រទេស​អ៊ីរ៉ាក់នោះ បានប្រកាសថា ​លោកនឹងបោះឆ្នោត​ជូនបេក្ខភាព​ប្រធានាធិបតី​លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែង​ដ៏ស្រួចស្រាវ​របស់​លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី​នាខែ​វិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។ 

សារព័ត៌មាន Independent.ie កាលពីថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០២០ បានផ្សាយថា លោក Powell ដែលមិនបានបោះឆ្នោត​​ជូន​ប្រធានាធិបតី​គណបក្សសាធារណរដ្ឋរបស់ខ្លួន​ កាលពីឆ្នាំ២០១៦នោះ បានថ្លែងថា« លោកមិនអាច​គាំទ្រ​ទាល់តែសោះឡើយ​​ដល់លោកប្រធានាធិបតី ត្រាំ នៅក្នុងការបោះឆ្នោតឆ្នាំនេះ» ។ 

លោក Powell បានឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតថា តើ​លោកនឹងបោះឆ្នោតជូន​លោក Biden ឬទេ? លោក Powell បានតបថា «ខ្ញុំនឹង​បោះឆ្នោតជូន​គាត់ (Biden)» ។ 

សារព័ត៌មានដដែល​នេះ បន្តថា លោក Powell បានរិះគន់​ និងបន្ទោស​ទៅលើលោក ដូណាល់ ត្រាំ ធ្ងន់ៗទាក់ទង​បញ្ហាថ្មីៗនេះ​ នាំឲ្យមានរលកបាតុកម្ម​ទ្រង់ទ្រាយធំពាសពេញប្រទេស គឺ​ក្រោយ​ពីការស្លាប់​របស់បុរសស្បែកខ្មៅ​ម្នាក់​នៅទីក្រុងMinneapolis រដ្ឋ Minnesota ក៏ដូច​ការគំរាមកំហែង​ប្រើប្រាស់កម្លាំង​ទាហាន​បង្ក្រាប​ទៅលើបាតុករ​នោះជាដើម ។

ឆ្លើយតប​ជាមួយការប្រកាស​របស់លោក Colin Powell នោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញ​ Tweetថា «លោក Powell នៅតែជាមនុស្សរឹងតឹងដដែល»៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9347822