Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សោកនាដកម្មដោយកូវីដ១៩ នៅលើពិភពលោក ស្លាប់កើនឡើងជាង៤០ម៉ឺននាក់

បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬកូរ៉ូណាវីរុសប្រភេទថ្មី (កូវីដ១៩) នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ មានអ្នកស្លាប់ បន្ដកើនឡើងដល់ ៤០៥ ២៩៤នាក់។ នេះបើតាមតួលេខរបស់ Worldometer ។ 

ដោយឡែក បើតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បានដកស្រង់ទិន្នន័យ​របស់អាជ្ញាធរសហព័ន្ធ និងអាជ្ញាធរ ក្នុងតំបន់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុប ពាក់ព័ន្ធនឹងជំងឺវីរុសកូរ៉ូណា ឬកូវីដ១៩ បានកើនឡើងដល់ ៤០០ ០១៣នាក់ នៅទូទាំងពិភពលោក។

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Johns Hopkins មានមូលដ្ឋាន នៅអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាប្រទេស មានអ្នកស្លាប់ដោយមេរោគដ៏កាចសាហាវនេះច្រើនជាងគេបំផុត នៅលើពិភពលោក។ អាមេរិក មានអ្នកស្លាប់កើនដល់ ១១២ ៤៦៩នាក់។ អង់គ្លេស ជាប្រទេសមានអ្នកស្លាប់ច្រើន បន្ទាប់ពីអាមេរិក ដោយមានអ្នកស្លាប់កើនឡើងដល់ ៤០ ៥៤២នាក់។ ប្រទេស មានអ្នកស្លាប់ច្រើនលំដាប់លេខ៣ គឺប្រេស៊ីល មានចំនួន ៣៦ ៤៩៩នាក់។ អ៊ីតាលី មានអ្នកស្លាប់ចំនួន ៣៣ ៨៩៩នាក់។ បារាំង មានអ្នកស្លាប់ចំនួន ២៩ ១៥៥នាក់។ 

យោងតាម Worldometer បានចេញផ្សាយថា បើគិតត្រឹមព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ កូវីដ១៩ កំពុងរាតត្បាតលើប្រទេស និងដែនដី ចំនួន២១៣ នៅលើពិភពលោក ដោយមានអ្នកឆ្លង សរុប ៧ ០៨៦ ០០៣នាក់ ក្នុងនោះស្លាប់ ៤០៥ ២៩៤នាក់ និង ៣ ៤៥៩ ៩៦៩នាក់។ 

សូមជម្រាបថា វីរុសរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ បានផ្ទុះឡើងដំបូង នៅក្នុងអំឡុងខែធ្នូ នៅក្នុងទីក្រុងវូហាន (ចិនហៅអ៊ូហាន) ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន។ ទីក្រុងនេះក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេសចិនផងដែរ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9347808