
យោងតាមប្រភពព័ត៌មានបានអោយដឹងថាកំលោះសង្ហា August Vachiravit ត្រៀមនឹងចាប់ដៃគូគ្នាសម្ដែងជាមួយតារាសម្ដែង Eye Kamolned ក្នុងរឿងភាគទូរទស្សន៍ថ្មី។
នៅថ្ងៃទី ០៧ ខែមិថុនា ផលិតកម្ម Love Drama បានបង្ហាញរូបថតរបស់ពួកគេទាំងពីរក្នុងឈុតសំលៀកបំពាក់សម្រាប់ត្រៀមសម្ដែង។ តារាសម្តែងប្រុសស្រីឈានមុខទាំងពីរនេះ ត្រូវបានគេរាយការណ៍ថាមានឈុតសំលៀកបំពាក់នាពេលសម្ដែងរបស់ពួកគេនៅដើមខែមីនា ឆ្នាំ២០២០។ រឿងភាគថ្មីនេះមានចំណងជើងថា «Yommathoot Gub Poot Sao» គឺជារឿងភាគទូរទស្សន៍បែបរវើរវាយដែលនិយាយអំពីខ្មោចស្រីនិងកំលោះសង្ហាដែលជាអ្នកភ័យខ្លាច។
គួរឲ្យដឹងផងដែរថា August Vachiravit និងEye Kamolned បានដើរតួជាគូក្នុងរឿង «Notification: The Series» នេះជាលើកទី ២ ហើយដែលពួកគេធ្វើការជាមួយគ្នាម្ដងទៀត៕