Lionel Messi និង Cristiano Ronaldo គឺជាកីឡាករដែលកំពុងលេងនិងអាចស៊ុតបញ្ចូលទីឲ្យក្លឹប ៦០០គ្រាប់+។
មិនរាប់បញ្ចូលការស៊ុតបញ្ចូលទីក្នុងការប្រកួតមិត្ដភាពទេ, Messi អាចស៊ុតបានដល់ទៅ ៦២៧គ្រាប់ឲ្យ Barcelona ដោយលើសតែ១គ្រាប់ប៉ុណ្ណោះលើគូប្រជែង Cristiano Ronaldo ដែលស៊ុតបញ្ចូលទីបានចំនួន ៦២៦គ្រាប់ឲ្យ Sporting CP, Manchester United, Real Madrid និង Juventus។
បើគិតទាំងកីឡាករកាលពីអតីតកាលទៀតនោះ គឺមានតែ៧នាក់ប៉ុណ្ណោះក្នុងលោកដែលអាចស៊ុតឲ្យក្លឹបបាន ៦០០គ្រាប់ឡើងដែលមានដូចជា៖
1. Josef Bican – ៧៧៧គ្រាប់
2. Pele – ៧០៧គ្រាប់
3. Romario – ៦៧៩គ្រាប់
4. Gerd Muller – ៦៥៣គ្រាប់
5. Lionel Messi – ៦២៧គ្រាប់
6. Cristiano Ronaldo – ៦២៦គ្រាប់
7. Ferenc Puskas – ៦២២គ្រាប់
ប្រភព៖ Sportbibble