កាលពីថៃ្ងអាទិត្យម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយតារាឆ្នើមក្បាច់គុនជម្រុះក្នុងទ្រុង Conor McGregor បានប្រកាសចូលនិវត្ដន៍ត្រឹមអាយុ៣១ឆ្នាំ ដោយរូបគេបានប្រកាសក្នុងបណ្ដាញសង្គមរបស់គេជាសាធារណ។
McGregor ត្រួវបានគេចាត់ទុកជាកីឡាករវាយក្នុងទ្រុងដ៏មានប្រជាប្រិយភាពបំផុតមួយរូបក្នុងស្ថាប័ន UFC និងបានគ្រងជើងឯកពិភពលោកក្នុងស្ថាប័នមួយនេះជាច្រើនសម័យផងដែរ។
ក្នុងការប្រកាសចូលនិវត្ដន៍របស់គេនោះ McGregor បានសរសេរថា៖ «សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំបានសម្រេចចិត្ដចូលនិវត្ដន៍ពីការប្រកួតហើយ។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការចងចាំដ៏អស្ចារ្យ។ នេះគឺជារូបភាពខ្ញុំ និងម្ដាយខ្ញុំនៅ Las Vegas ក្នុងពិធីជប់លៀងអបអរការឈ្នះខែ្សក្រវ៉ាត់ពិភពលោករបស់ខ្ញុំ
»៕
ប្រភព៖ Sportbibble