Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩ជាសះស្បើយ១នាក់នៅខេត្តបន្ទាយមានជ័យ​ ខណៈគ្មានអ្នកឆ្លងថ្មីនៅថ្ងៃនេះ

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩នៅខេត្តបន្ទាយមានជ័យមួយនាក់ បានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនត្រូវបានរកឃើញឡើយ។ នេះបើតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ។  

តាមរយៈសេចក្តីប្រកាស ក្រសួងបានឲ្យដឹងថា រហូតដល់ម៉ោង​ ៨ និង ៣០​ព្រឹក ថ្ងៃទី​ ៨ មិថុនា​ ២០២០​ យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុបកូវីដ-១៩​ នៅ១២៦នាក់​ដដែល​ ចំនួនសំរាកនៅពេទ្យនៅសល់២នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១២៤​នាក់​ និងស្លាប់គ្មាន​។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរលើទំព័រហ្វេសប៊ុកថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នខ្ពស់ ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

​រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានធ្វើការអំពាវនាវ ក្រើនរំលឹក និងណែនាំដល់បងប្អូនសាធារណៈជនទាំងអស់ ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខភាពរបស់ខ្លួន ដោយបគ្គលគ្រប់រូប ត្រូវអនុវត្តវិធានការសាមញ្ញៗ មានដូចជាការរក្សាអនាម័យដៃស្អាតជាប់ជានិច្ច ប្រើម៉ាស់ ឬក្រមា ឬក្រដាសជូតមាត់ ក្នុងករណីចាំបាច់ ដើម្បីខ្ទប់មាត់ និងច្រមុះ ពេលក្អកកណ្តាស់ និង រក្សាគម្លាតសុវត្ថិភាពសង្គម និង គម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់ ទោះជាទៅទីណាក៏ដោយ៕ ដោយ៖ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9347633