Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មហាអំណាចបរមាណូ២នៅអាស៊ី ព្រមព្រៀងដោះស្រាយវិវាទព្រំដែនដោយសន្តិភាព

វិវាទនៅព្រំដែនអាមេរិក និងចិន កាន់តែតានតឹង​ ហើយអាមេរិកបានស្នើជួយដល់​ឥណ្ឌា ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយចិន​។ ប៉ុន្តែឥណ្ឌា មិនព្រម ដោយចង់ដោះស្រាយវិវាទទ្វេភាគី​។ នៅពេល​នេះដែរ រដ្ឋាភិបាលឥណ្ឌា និងចិន បានព្រមព្រៀងគ្នា ដោះស្រាយវិវាទដោយសន្តិភាព នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ កន្លងមក​ឥណ្ឌាបានបដិសេធសំណើ​របស់អាមេរិក ដែលចង់ចូលរួមដោះស្រាយវិវាទព្រំដែន រវាងឥណ្ឌា-ចិន ដែលកំពុងតែតានតឹងដាក់គ្នា​។

ប្រទេសទាំងពីរបានប្រឈមមុខតានតឹងដាក់គ្នាជាថ្មីតាមបណ្តោយព្រំដែន(LAC) ​តាមជ្រលង់ភ្នំ​ហិមពាន្ត (Himalaya) ដោយភាគីឥណ្ឌាចោទប្រកាន់ទាហានចិនថា បានដើរល្បាតចូលព្រំដែនឥណ្ឌា​។

ព្រំដែន​(LAC) បានបង្កើតឡើង​ នៅឆ្នាំ១៩៩៣ ក្រោយប្រទេសទាំងពីរបានខិតខំដោះស្រាយវិវាទ ទើបបង្កើតបានជាព្រំដែនបញ្ចប់ជម្លោះ​។ ប៉ុន្តែបន្ទាត់ព្រំដែនទាំងនោះ នៅមានបញ្ហា​ជាច្រើនពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែន​។

កាលពីខែឧសភា កន្លងមក កម្លាំងទាហានការពារព្រំដែនប្រទេសទាំងពីរបានប៉ះទង្គិចគ្នា នៅតាមបណ្តោយព្រំដែន​ (LAC) បង្កក្តីបារម្ភយ៉ាងខ្លាំង​ ។ ប៉ុន្តែការប៉ះទង្គិចគ្នានោះមិនបណ្តាលឲ្យមានអ្នកសា្លប់នោះឡើយ។

ការប្រឈមមុខតានតឹងដាក់គ្នា នាពេលនេះ ប្រទេសទាំងពីរបានបញ្ជូនកម្លាំងទាហាន និងអាវុធទំនើបៗជាច្រើន​ទៅកាន់ព្រំដែន គំរាមកំហែងគ្នាទៅវិញទៅមក​។​ប៉ុន្តែក្រោយមក​ប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នាដោះស្រាយ ដោយសន្តិភាព។ ប្រទេសទាំងពីរ គឺជាមហាអំណាចបរមាណូ​ក្នុងតំបន់ ប្រសិនបើផ្ទុះសង្គ្រាមនោះ នឹងខាតបង់ទាំងសងខាងជាមិនខាន៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9347437