អាមេរិក ៖ ប្អូនប្រុសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ (Donald Trump) លោក រ៉ូបឺត (Robert) បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជម្ងឺដែលមិនឱ្យសាធារណជនដឹង ។
លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅសេតវិមានថា៖ “ខ្ញុំពិតជាពិបាកក្នុងចិត្តណាស់ចំពោះប្អូនប្រុសរបស់ខ្ញុំ ដែលបានស្លាប់កាលពីយប់នេះ។” លោកប្រធានាធិបតីបានបន្តថា៖ «គាត់មិនមែនគ្រាន់តែជាបងប្អូនរបស់ខ្ញុំទេ គាត់គឺជាមិត្តល្អបំផុតរបស់ខ្ញុំ។
គាត់នឹងត្រូវបានគ្រប់គ្នានឹកយ៉ាងខ្លាំង តែពួកយើងនឹងជួបគ្នាម្តងទៀត។ រាល់ការចងចាំរបស់គាត់ គឺស្ថិតនៅក្នុងបេះដូងខ្ញុំជារៀងរហូត។ Robert បងស្រឡាញ់ឯង។ សូមឱ្យឯងទៅកាន់សុគតិភពចុះ។»
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោក Robert Trump មានជម្ងឺធ្ងន់ តែមិនមានព័ត៌មានលម្អិតឡើយ៕ ដោយ៖ ត្នោត